ប្ដី​ប្រពន្ធ​មួយគូ ជាប់គុក​ព្រោះតែ​សត្វ ២២ ក្បាល​បាន​ងាប់​

អ្នកត្រួតពិនិត្យ​ដែល​មកពី RSPCA បាន​និយាយថា «​វា​ជា​ទិដ្ឋភាព​ដ៏​អាក្រក់​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​សត្វ​ចំនួន ៥០ ក្បាល​ត្រូវ​បានដាក់​ឲ្យ​នៅ​ជាមួយគ្នា​ក្នុង​ទ្រុង​ដ៏​ចង្អៀត​មួយ ហើយ​ពាក់ កណ្ដាល​នៃ​សត្វ​ទាំង​នោះបាន​ងាប់​» ។​

ប្ដី​ប្រពន្ធ​មួយគូ ជាប់គុក​ព្រោះតែ​សត្វ ២២ ក្បាល​បាន​ងាប់​

​ប្ដី​ប្រពន្ធ​មួយគូ ត្រូវបាន​ដាក់ពន្ធនាគា​រ​បន្ទាប់ពី​អ្នកត្រួតពិនិត្យ​របស់ RSPCA បាន​រកឃើញថា សត្វ​ចំនួន ២២ ក្បាល​ត្រូវបាន​ងាប់​នៅក្នុង​ទ្រុង​ដ៏​តូច​មួយ ។ Charlene McCafferty McDowall មាន​អាយុ ២២ ឆ្នាំ និង Lawrence Skrzydlo មាន​អាយុ ៣១ ឆ្នាំ ពួកគេ​មាន​សត្វ​ចិញ្ចឹម​នៅក្នុង ផ្ទះ​របស់​ពួកគេ​ចំនួន ៥០ ក្បាល ដែល​ក្នុងនោះ​មាន​ទាំង កូន​ឆ្មា កណ្ដុរ​ពូជ Gerbil បង្គួ​យ​ប្រភេទ bearded dragons និង​កណ្ដុរ​ពូជ Hamster ។ សត្វ​ទាំងនោះ​ត្រូវបាន​ប្ដី​ប្រពន្ធ​ទាំងពីរ​ទុក​ឲ្យ អត់​អាហារ និង​អត់​ទឹក​ផឹក​ជាដើម ។ បច្ចុប្បន្ន ប្ដី​ប្រពន្ធ​មួយគូ​នេះ ត្រូវ​បានដាក់​បម្រាម​មិន​ឲ្យ​ចិញ្ចឹម និង​ថែទាំ​សត្វ​តទៅ​ទៀតឡើយ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​ចំពោះ​សត្វ ។​

ប្ដី​ប្រពន្ធ​មួយគូ ជាប់គុក​ព្រោះតែ​សត្វ ២២ ក្បាល​បាន​ងាប់​

​បន្ទាប់ពី​ករណីនេះ​កើតឡើង អ្នកត្រួតពិនិត្យ​របស់ RSPCA លោក Jo Taylor បាន​និយាយថា «​វា​ជា រឿង​ដ៏​អាក្រក់ ដែល​ដាក់​សត្វ​ដល់​ទៅ ៥០ ក្បាល​ចូលក្នុង​ទ្រុង​តែមួយ ហើយ​បណ្ដាល​ឲ្យ​សត្វ​ជិត ពាក់កណ្ដាល​បាន​ងាប់​» ។ Jo បាន​បន្តថា «​សេចក្ដីត្រូវការ​របស់​សត្វ​ទាំងនោះ គឺ​មិនអាច​ទទួលបាន ឡើយ ដោយសារតែ​ពួកវា​អត់​មាន​អាហារ និង​ទឹក​ផឹក ហើយ​រស់នៅក្នុង​កន្លែង​ដ៏​កខ្វក់​» ។ លោក​បាន​បន្ថែមថា «​ការរក្សា​នូវ​ចំនួន​សត្វ​ដ៏​ច្រើន​ក្នុង​បន្ទប់​តែមួយ​នេះ មិនមែនជា​គំនិតល្អ​ឡើយ ពី​ព្រោះតែ​គ្មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​សត្វ​ទាំងនោះ​» ។​

ប្ដី​ប្រពន្ធ​មួយគូ ជាប់គុក​ព្រោះតែ​សត្វ ២២ ក្បាល​បាន​ងាប់​

​សូមបញ្ជាក់ថា RSPCA បាន​ទាក់ទង​ទៅកាន់​ប្ដី​ប្រពន្ធ​មួយគូ​នោះ ដែល​រស់នៅ​ជិត​ស្រុក Barnsley នា​តំបន់​ជនបទ South Yorks នៃ​ប្រទេស​អង់គ្លេស​រួចរាល់​ហើយ ដោយ​តុលាការ​នឹង​ជូនដំណឹង​បន្ត ទៀត​នៅ​ខែមករា​ឆ្នាំក្រោយ ស្រប​ពេលដែល​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ McDowall ជាប់គុក ៨ សប្ដាហ៍ និង Skrzydl ជាប់គុក ១០ សប្ដាហ៍ ក្រោយ​ពេលដែល​អ្នក​ទាំង​ពីរ បាន សារភាព​ទទួលស្គាល់​ទោសកំហុស​របស់ខ្លួន​ទាំង​ប្រាំពីរ​ចំណុច ដែល​បាន​ចំពោះ​សត្វ ទាំងនោះ ៕ ខេមរា​

ប្ដី​ប្រពន្ធ​មួយគូ ជាប់គុក​ព្រោះតែ​សត្វ ២២ ក្បាល​បាន​ងាប់​