ទឹកដូង និង​ស្ត្រី​មាន​ផ្ទៃពោះ​

ទឹកដូង និង​ស្ត្រី​មាន​ផ្ទៃពោះ​

​ចាស់ៗ​តែង​និយាយ​ថា ផឹក​ទឹកដូង ដើម្បី​កូន​កើត​មក​ស្រួល​។ ផឹក​ទឹកដូង ដើម្បី​កូន​មាន​សាច់​ស្អាត​។ តើ​វា​ពិត​ដែរឬទេ​? តើ​វា​មាន​សុវត្ថិភាព​ដែរឬទេ​? ​ជា​ការពិត​ណាស់ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប តែងតែ​ព្យាយាម​ទទួលទាន ចំណីអាហារ​ឲ្យបាន​ច្រើន ដើម្បី​បង្គ្រប់​សារធាតុចិញ្ចឹម ដែល​កូន និង​រាងកាយ​ពួកគេ​ត្រូវការ​។​

​ហើយ​រឿង​មួយ​ដែល​គេ តែងតែ​មិន​អស់ចិត្ត ហើយ​កើត​ជា​ចម្ងល់​នោះ​គឺ ការទទួល​ទឹកដូង​។ គ្រូពេទ្យ​មួយចំនួន មិន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទទួលទាន​ទឹកដូង​នោះទេ ដោយសារតែ​ពួកគេ​យល់ថា ទឹកដូង មាន​ផ្ទុក​ជាតិ​អាស៊ីត​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​ក្រពះ និង​សុខភាព​ទារក​។​

​ប៉ុន្តែ តាមពិតទៅ ការ​ផឹក​ទឹកដូង អំឡុង​ពេល​មាន​ផ្ទៃពោះ បាន​ផ្តល់​ផល​ល្អ​ជាច្រើន ចំពោះ​សុខភាព ដោយសារតែ​នៅក្នុង​ទឹកដូង មាន​អេឡិចត្រូលីត ក្ល​រីត ម៉ាញ៉េ​ស្យូម កាល់ស្យូម វី​បូ​ហ្វា​រីន និង​វីតាមីន C​។ ទឹកដូង ក៏​មាន​ផ្ទូកជាតិ​សរសៃ​ផង​ដែ​រ​។ ទឹកដូង មាន​ជាតិ​ស្ករ សូ​ដ្យូ​ម និង​ប្រូតេអ៊ីន​ក្នុង​កម្រិត​មធ្យម ដែល​រាងកាយ​យើង​អាច​ទទួលយកបាន​។​

​ការ​ផឹក​ទឹកដូង អំឡុង​ពេល​ត្រីមាស​ដំបូង អាចជួយ ៖
-​    ​សម្រួល ឬ​បំបាត់​ការ​ចាញ់កូន​
-​    ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
-​    ​ទប់ស្កាត់​ការ​ទល់លាមក និង​ការ​ក្រហាយ​ក្រពះ​
-​    ​បំបាត់​ការនឿយហត់ និង​អស់កម្លាំង​
-​    ​ការពារ​ការខ្វះ​ជាតិ​ទឹក​
-​    ​ការពារ​ជំងឺ​រលាក​ផ្លូវ​ទឹកនោម​
-​    ​បញ្ចុះ​សម្ពាធ​ឈាម​។​ល​។​
​យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប គួរតែ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ឲ្យបាន​យ៉ាងហោច​ណាស់ ៥ ដង អំឡុង​ពេល​មាន​ផ្ទៃពោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។