​ចំណីអាហារ ដែល​គូស្រករ​ថ្មី​ថ្មោង គួរ​ទទួល​ទាន ដើម្បី​ឆាប់​មានកូន

​ចំណីអាហារ ដែល​គូស្រករ​ថ្មី​ថ្មោង គួរ​ទទួល​ទាន ដើម្បី​ឆាប់​មានកូន

​ចំណីអាហារ អ្នក​អាច​ញ៉ាំ​អ្វី​ក៏បាន តាម​ដែល​អ្នក​ចូលចិត្ត ប៉ុន្តែ បើសិន​ជា​អ្នក​ទើបតែ​រៀបការ ហើយ​ប្រាថ្នា​ចង់​បាន​កូន​ឆាប់ៗ​នោះ អ្នក​គួរតែ​សាកល្បង និង​ព្យាយាម​ញ៉ាំ​តាម​ការណែនាំ​របស់​យើងខ្ញុំ​។ ពិតណាស់ បុរស នឹង​ទទួលបាន​ថាមពល និង​សារៈប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត តាមរយៈ​ការ​ទទួលទាន​អាហារ​ខាងក្រោម​នេះ ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​នៅលើ​គ្រែ​។​
​ក្រៅពី​ជំនួស​សុខភាព ចំណីអាហារ​ទាំងនេះ អាច​ជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ ឲ្យ​ព្រឺព្រួច​អំឡុងពេល​ធ្វើ​សម​ប្រយុទ្ធ​ជាមួយ​ដៃគូ​របស់​អ្នក​។ សម្រាប់​ស្ត្រី​វិញ វា​ជួយ​ឲ្យ​រាងកាយ​អ្នក ទទួលបាន​នូវ​សារធាតុចិញ្ចឹម​ដ៏​សំខាន់ សម្រាប់​សុខភាព​ផ្លូវកាយ និង​ផ្លូវភេទ​។​

​ចេក ៖ គ្មាន​អ្វី​អស្ចារ្យ​ជាង​ចេក​ទៀត​ទេ បើ​អ្នក​ចង់​ឡើង​ឋាន​សួគ៌ា​នោះ​។ ចូរ​ញ៉ាំ​ចេក​មួយ ឬ​ពីរ​ផ្លែ ហើយ​អ្នក​អាច​លាយ​ទឹកដោះគោ​ក៏បាន​។ ផ្លែ​ចេក មាន​ផ្ទុក​ប៉ូ​តា​ស្យូម និង​វីតាមីន B6 ដែលជា​អ្នក​ជំរុញ​ដល់​អ័រម៉ូន​ស្រឡាញ់ (love hormone) នៅក្នុង​រាងកាយ​របស់​អ្នក​ទាំង​ពីរ​។​

​សាច់​ក្រហម ៖ សាច់​ក្រហម មាន​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ប៉ូវ​កម្លាំង ដែល​មានឈ្មោះ​ថា L- Carnitine​។ វា​ជួយ​ពង្រឹង​ដល់​សុខភាព​ផ្លូវភេទ ទាំង​បុរស និង​ស្ត្រី​។​

​សូកូឡា ៖ សូកូឡា មាន​ជាតិ phenylethylamine ដែល​ជា​សារធាតុ​គីមី​មួយ​ប្រភេទ ជួយ​ពង្រឹង​ដល់​អារម្មណ៍​រីករាយ និង​ប្រាប់​ឲ្យ​ខួរក្បាល​បានដឹង​អំពី ការ​ស្រើបស្រាល​។​

​ខ្ទឹម ៖ ខ្ទឹម ត្រូវបាន​គេ​ញ៉ាំ​ញឹកញាប់​ណាស់ ក្នុង​ជីវភាព​រាល់ថ្ងៃ ប៉ុន្តែ មាន​មនុស្ស​តិច​ណាស់ ដែល​ដឹង​ថា វា​អាច​ជួយ​ដល់​សុខភាព​លើ​គ្រែ​បាន​។​

​អយ​ស្ទ័រ ៖ ពិតណាស់ អ្នកខ្សោយ​រឿង​លើ​គ្រែ គួរតែ​ញ៉ាំ​វា​ឲ្យបាន​ញឹកញាប់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។