ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ស្លាប់​25​នាក់

ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ត្រូវ​ស្លាប់ និង​១០៧​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​មួយ​ផ្នែក​នៃ​មន្ទីរពេទ្យ​មួយ​ស្ថិត​នៅ​ភាគ​និរតី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​បញ្ជាក់​តាម TWITTER ថា ភ្លើង​ឆាបឆេះ​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ផ្នែក​គាំពារ​មាតា និង​ទារក​នៃ​មន្ទីរពេទ្យ JAZAN ។ ទីភ្នាក់ងារ​នេះ​ប្រកាស​ថា ភ្លើង​ត្រូវ​បាន​ពន្លត់ ហើយ​ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​ដើម្បី​កំណត់​ពី​ប្រភព​នៃ​អគ្គិភ័យ​នេះ ៕