ភ្នាល់​យក​ក្លិប Leicester City នៅ​កំពូល​តារាងឈ្នះ​ប្រាក់​5000​ផោន​អំឡុង​ថ្ងៃ​បុណ្យ​Christmas

អ្នកគាំទ្រ​ក្លិប Leicester City មួយ​រូប គឺ​លោក Keval Nekeshree មានសំណាង​ឈ្នះ​ប្រាក់​៥០០០​ផោន ក្នុង​អំឡុង​ថ្ងៃ​បុណ្យ Christmas​ពី​ក្រុមហ៊ុន​ភ្នាល​ស្របច្បាប់
Ladbrokes​របស់​អង់គ្លេស​ដែល​បាន​ដាក់​អត្រា​ភ្នាល់​១០០០/១ (​ចាក់​១​សង​១០០០) ដោយ​លោក​ចំណាយ​៥​ផោន​ភ្នាល់​ថា ក្លិប​Leicester City នឹង​ស្ថិត​នៅ​កំពូល​តារាង​ក្នុង​រដូវ​កាល​នេះ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ។

លោក Keval Nekeshree​បាន​ទទួល​ប្រាក់​ភ្នាល់​ឈ្នះ​រួម​ទាំង​អាវ Leicester និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​នៅ​សាខា​ក្រុមហ៊ុនភ្នាល់​ទៀត​ផង ។ បច្ចុប្បន្ន​ក្លិប Leicester City ស្ថិត​នៅ​កំពូល​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​មាន​៣៨​ពិន្ទុ​ពី​ការ​ប្រកួត​១៧​លើក​ដោយ​មាន​គម្លាត​លើ​ក្លិប Arsenal ២​ពិន្ទុ និង​គ្រោង​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ក្លិប Liverpool នៅ​ថ្ងៃ​ទី​២៦ ធ្នូ ខានស្អែក​នេះ​៕