ប្រទះឃើញ​សព​ស្ដ្រី​ម្នាក់​ឡើង​ក្រៀម​ក្នុង​ដី ព្រៃ​មួយកន្លែង​

បន្ទាយមានជ័យ: សាកសព​ស្ដ្រី ម្នាក់​ត្រូវគេ​ប្រទះឃើញ​ស្លាប់​ឡើង​ក្រៀម នៅក្នុង​ព្រៃ​ដី​ទំនេរ​មួយកន្លែងកាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់-​ក្រុង​ប៉ោយ ប៉ែត ខេត្ដ​បន្ទាយមានជ័យ  ។​

​មន្ដ្រីនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា សព​ស្ដ្រី រងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់អត្ដ​សញ្ញាណ​នោះទេ ប៉ុន្ដែ​គ្រូពេទ្យ​និយាយថា​ស្ដ្រី​រង គ្រោះ​មាន​វ័យ​ចាប់ពី​៣៥​ឆ្នាំចុះ ។​

 សព​ស្ដ្រី​ខាងលើ​ត្រូវបាន​ក្មេង ប្រុស​ម្នាក់​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី២៣ ខែធ្នូ ខណៈដែល​ក្មេង ប្រុស​រូបនេះ​ទៅ​បត់ជើង​ហើយក៏​រាយ ការណ៍​ឲ្យសមត្ថកិច្ច ។ សព​ត្រូវបាន សមត្ថកិច្ច​យកមក​តម្កល់​ក្នុង​បរិវេណ វត្ដ​បា​លិ​លេ​យ្យក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត​ដើម្បី​ធ្វើ​កោសល្យ វិច័យ​នៅ​ព្រឹក​ថ្ងៃទី​២៤ខែធ្នូ ឆ្នាំ​២០១៥​។​

​តាម​ក្រុមគ្រូពេទ្យ​និយាយថា សព ជនរងគ្រោះ​ជា​មនុស្ស​ស្រី​មាន​អាយុ ចាប់ពី​៣៥​ឆ្នាំចុះ​មាន​សក់​ពណ៌​ទង់ដែង ប្រវែង​១៥​សង់ទីម៉ែត្រ​អាច​ស្លាប​ប្រហែលជា​​ជាង​៥​ខែ​មក​ហើយដោយ​ស្ដ្រី​រងគ្រោះ គ្មាន​សំ​ម្លៀ​ក​បំពាក់​ជាប់​ខ្លួន​ទេ ហើយក៏​មិនជា​ប់​ពាក់ព័ន្ធមនុស្សឃាត ឫ​រំលោភ​សម្លាប់​ឡើយ​។​

 មន្ដ្រី នគរបាល​បញ្ជាក់ថា ក្រោយ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច​សព​នេះ​នឹង​កប់ទុកជា​បណ្ដោះអាសន្ន​នៅ​វត្ដ​ខាងលើ ដើម្បី​រង់ចាំ​ក្រែង​សាច់ញាតិ​ណា​មាន បាត់សមាជិក​មក​គាស់​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រទះឃើញ​សព​ស្ដ្រី​ម្នាក់​ឡើង​ក្រៀម​ក្នុង​ដី ព្រៃ​មួយកន្លែង​

ប្រទះឃើញ​សព​ស្ដ្រី​ម្នាក់​ឡើង​ក្រៀម​ក្នុង​ដី ព្រៃ​មួយកន្លែង​