អាជ្ញាធរ​ជាតិ​អប្សរា ត្រៀម​វិធានការ ដើម្បី​ប្រើប្រាស់​ទប់ស្កាត់ មិន​ឲ្យ​ស្រះស្រង់ មានការ​រីងស្ងួត ដូច​កាល​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៤

​សៀមរាប: ស្រះស្រង់ គឺជា​កេរដំណែល​បុព្វបុរស​ដូនតា​ខ្មែ  កសាងឡើង​នា​សតវត្សរ៍​ទី​១២  មាន​ទីតាំង​នៅក្នុង​សង្កាត់​អង្គរធំ ក្រុង​សៀមរាប ខាងកើត​ប្រាសាទបន្ទាយក្តី នៃ​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ ។ កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥​កន្លងទៅ ស្រះស្រង់​បាន​ជួបប្រទះ​នូវ​ការ​រី​ស្ងួត​អស់ ដល់​បាត​ស្រះ​តែម្តង ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា នោះ​គឺជា​ស្ថានភាព​ដ៏​អាក្រក់ ដែល​មិន​ធ្លាប់មាន តាំងពីដើម​រៀងមក ។​

​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​អំពី​ហេតុផល​ទាំងនោះ​ថា ការរក្សា​ធា​ទឹក​របស់​ស្រះស្រង់ គឺ​អាស្រ័យទៅលើ​របប​ទឹកភ្លៀង នឹង​ជម្រាប​ទឹក​ពី​បារាយណ៍​ខាងកើត ក៏ប៉ុន្តែ​ដោយសារតែ​ឆ្នាំ​២០១៤ កន្លងទៅ មានការ​ខ្វះខាត​របប​ទឹកភ្លៀង អាកាសធាតុ​ក្តៅ​ខ្លាំង ទើប​មាន​ឥទ្ធិពល​អាក្រក់ បណ្តាល​ឲ្យ​ស្រះស្រង់ រីង​ខះទឹក​អស់​។
       
​លោក​បាន​បន្តថា សម្រាប់​ឆ្នាំ​២០១៥​នេះ  រដូវវស្សា ដែល​ទើបនឹង​បាន​កន្លងផុត​ទៅនេះ  របប​ទឹកភ្លៀង ក៏​មិនបាន​ប្រសើរ​ជាង​ឆ្នាំ​២០១៤ កន្លងមក​នោះទេ  ដូច្នេះ​វា​ជា​ក្តី​ព្រួយបារម្ភ​របស់​អាជ្ញាធរ​អប្សរា ក៏ប៉ុន្តែ​ដើម្បី​ទប់ស្កាត់ មិន​ឲ្យ​មាន​ស្ថានភាព​អាក្រក់ ដូច​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥​កន្លងទៅ កើតមានឡើង​ជាថ្មី​ម្តងទៀត មកលើ​ស្រះស្រង់ នា​រដូវប្រាំង​ឆ្នាំ​២០១៦ ខាងមុខ​ទៀត​នោះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រើប្រាស់​វិធានការ​ជា​ប្រព័ន្ធ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​អាក្រក់​ទាំងនោះ  ដូចជា​ការស្តារ​ប្រឡាយ​ចម្ងាយ ៧០០០​ម៉ែត្រ ដើម្បី​នាំ​ទឹក​ពី​ទំនប់​អាង​តា​នៀវ នា​ជើងភ្នំ​បូក ( ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី )​។

​លោក​បាន​បញ្ជាក់ថា ទំនប់ទឹក​តា​នៀវ មាន​ប្រភពទឹក ក្រៅពី​ការហូរចូល​ពី​ផ្ទៃ​រងទឹក​ភ្លៀង គឺមាន​ប្រភពទឹក​មកពី​ភ្នំ​គូលែន  ហើយ​ទំនប់​អាងទឹក​តា​នៀវ គឺជា​ប្រភពទឹក​ដ៏​សំខាន់ បន្ត​បង្ហូរ​ចាក់ មកកាន់​អាង​ស្រះស្រង់​៕