ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​ភាព​ទាក់ទាញ ​មាន​តួនាទី​សំខាន់​លើសពី​អ្វីដែល​យើង​ធ្លាប់​គិត​

​សៀមរាប: ស្រះស្រី​ស្រះ​ប្រុស ដែល​ស្ថិតនៅ​អម​សងខាង​រានហាល ត​ភ្ជាប់​ពី​ក្លោងទ្វារ​តា​រាជ្យ​ទៅ ក្តារបែន​នៃ​ប្រាសាទអង្គរវត្ត ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​សម័យកាល ដូចគ្នា​នឹង​ប្រាសាទអង្គរវត្ត​ដ៏ អស្ចារ្យ​របស់​ខ្មែរ​ដែរ​។ ស្រះស្រី ដែល​ស្ថិតនៅ​ខាងជើង​រាល​ហាល ជាទូទៅ​ច្រើន ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ជាង​ស្រះ​ប្រុស ដោយសារតែ​មានទឹក​គ​ង់​នៅ​ជាប្រចាំ ដែល​គេ​អាច​មើល​ឃើ​ញូ​ប​ឆ្លុះ កំពូល​ទាំង​ប្រាំ​នៃ​ប្រាសាទអង្គរវត្ត​ដ៏​ស្រស់ស្អាត​នៅក្នុង​ស្រះ​នេះ​បាន​។​
​    ​
​មូលហេតុ​នេះហើយ ដែល​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត មិនអាច​រំលង​ពី​ការភ្ជាប់ ខ្លួន​ទៅនឹង​ទស្សនីយ៍ភាព​នេះ តាមរយៈ​ការថតរូប​បានឡើយ​។ ដូច្នេះ​ស្រះ​ទាំងពីរ​នេះ បាន​ដើរតួនាទី យ៉ាងសំខាន់​ក្នុងការ​បន្ថែម​សម្រស់ ដល់​ប្រាសាទអង្គរវត្ត ដែលជា​ទិដ្ឋភាព​មួយ មិនអាច​ខ្វះ​បាន​ចំពោះ​អ្នកទស្សនា​។​
​    ​
​លោក អ៊ឹម សុខ​រិទ្ធី អ្នកជំនាញ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ស្រះ​ទាំង ពីរ​នេះ​មាន​តួនាទី​សំខាន់​ពីរ​យ៉ាង​ផ្សេងគ្នា​គឺ​ទី​១, ទាក់ទង​នឹង​ជំនឿ​សាសនា​និង​ទី​២​ទាក់ទង​និង បច្ចេកទេស​។​លោក​បាន​បន្តថា​តួនាទី​ទី​១​គឺ ជាធម្មតា​ប្រាសាទ​គឺ​ជាទី​ស្ថាន​របស់​ព្រះ​សាង​ឡើង​ក្នុង ទម្រង់​រូបភាព​បង្រួញ​របស់​ចក្រ​វា​ឡ អង្គរវត្ត​ក៏​ដូចគ្នា​ដែល​ប្រាសាទ​កណ្តាល​ចាត់ទុកជា​ភ្នំ​មេរុ​ឬ​ព្រះ សុមេរុ ក្នុង​ទស្ស​នះ​ព្រហ្មញ្ញសាសនា​។​តាម​ទស្ស​នះ​នេះ ភ្នំ​ព្រះ​សុមេរុ ជាទី​លំនៅឋាន​អាទិទេព​ផ្សេង ៗ​ដែល​ហ៊ុំព័ទ្ធ​ដោយ​មហាសមុទ្រ និង​ជួរ​ភ្នំ​ថ្ម​យ៉ាងខ្ពស់​។​ដើម្បី​ចូលខ្លួន​ទៅ​បូជា​ដល់​លំនៅឋាន​អាទិ ទេព​ខាងលើ បុព្វបុរស​ខ្មែរ​បាន​កសាង​ស្ពាន​ដែល​នៅ​ប្រាសាទអង្គរវត្ត​មាន​ពីរ​គឺ​ស្ពាន​ហា​លក​សិន្ធុ ទឹក​និង​រាល​ហា​លត​ភ្ជាប់​គុក​តា​រាជ្យ​មក​ក្តារបែន ប្រើ​សំរាប់​ចម្លង​មនុស្ស​ពី​ឋានកណ្តាល​ទៅ​ឋាន​អាទិ ទេព​។​នៅតាម​ផ្លូវ​មុននឹង​ដល់​ឋាន​អាទិទេព ស្រះ​ទាំងពីរ​ត្រូវបាន​ស្ថាបនា​ឡើង ប្រដូច​ទៅនឹង​ទន្លេ គង្គា​និង​ទន្លេ​យមុនា ដើម្បី​បន្សុទ្ធ​មនុស្សលោក​អោយ​ជ្រះស្រឡះ​ពី​ធាតុ​ជាម​នុស្ស​និង​គ្រប់​មន្ទិល ទាំង​អម្បាល​មាណ មុន​និង​ឈានឡើង​ទៅដល់​ឋាន​អាទិទេព​នោះ​។​
​    ​
​តួនាទី​ទី​២ គឺ​ទាក់ទង និង​បច្ចេកទេស ដោយ​មូលហេតុ​ស្រះ​ទាំងពីរ គឺជា​កញ្ចក់​ឆ្លុះ​ស្រ​មាល​កំពូល​ទាំង​ប្រាំ​របស់​ប្រាសាទអង្គរវត្ត ដែលជា​តំណាង​ភ្នំ​ព្រះ​សុមេរុ ដែលមាន​កំពូល​ឡើង​ខ្ពស់​ទៅលើ អាកាស​និង​បាត​កប់​ជ្រៅ​ទៅក្នុង​ផែនដី​។ ផ្នែក​ខាងលើ នៃ​ភ្នំ​ព្រះ​សុមេរុ​ងាយ​បង្ហាញ​ដូចដែល​ឃើញស្រាប់ រីឯ​ផ្នែក​ពាក់កណ្តាល​កប់​ក្នុង​ផែនដី មិនដឹង​បង្ហាញ​អោយគេ​ឃើញ​ដូចម្តេច ស្ថាបត្យករ សម័យបុរាណ​ក៏​ជីក​ស្រះ​ដែល​មិន​ជ្រៅ​ប៉ុន្មាន​ប្រើ​ជា​កញ្ចក់​ឆ្លុះ អោយឃើញ​រូប​ពាក់កណ្តាល​ទៀត​នៃ ភ្នំ​ព្រះ​សុមេរុ ដែល​ចាំង​ឆ្លុះ​ទៅ​ក្រោម​ផ្ទៃ​ទឹក​ដើម្បី​បង្ហាញ​រូបភាព​ទាំងស្រុង​នៃ​ភ្នំ​ព្រះ​សុមេរុ​ប្រតិ​ស្ត​នៅ លើ​ផែនដី​ខ្មែរ​៕

ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​ភាព​ទាក់ទាញ  ​មាន​តួនាទី​សំខាន់​លើសពី​អ្វីដែល​យើង​ធ្លាប់​គិត​

ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​ភាព​ទាក់ទាញ  ​មាន​តួនាទី​សំខាន់​លើសពី​អ្វីដែល​យើង​ធ្លាប់​គិត​

ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​ភាព​ទាក់ទាញ  ​មាន​តួនាទី​សំខាន់​លើសពី​អ្វីដែល​យើង​ធ្លាប់​គិត​

ស្រះស្រី​ស្រះ​ប្រុស នៅ​ប្រាសាទអង្គរវត្ត មាន​ភាព​ទាក់ទាញ  ​មាន​តួនាទី​សំខាន់​លើសពី​អ្វីដែល​យើង​ធ្លាប់​គិត​
​រូបភាពៈ ស្រះស្រី​ស្រះ​ប្រុស​នៅ​ប្រាសាទអង្គរវត្ត​មា​នភា​ព​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​មាន​តួនាទី សំខាន់​លើសពី​អ្វីដែល​យ់​ង​ធ្លាប់​គិត