មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ ចុះ​ការពារ​សុវត្ថិភាព តាម​ទីប្រជុំជន និង​ទីផ្សារ​

ឧ​ត្ត​រ​មានជ័យ: ដោយមាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរ បាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ឲ្យ​មន្ត្រីនគរបាល​វរ ការពារ​ព្រំដែន​លេខ​៩០៥ ឈរ​នៅ​ស្រុក​អន្លង់វែង បាន​បែងចែក​កម្លាំង​ជាច្រើន​ក្រុម ចុះទៅ​កាន់​គោ ល​ដៅ ទីប្រជុំជន និង​ទីផ្សារ​នានា ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​
​    ​
​លោក​វរសេនីយ៍ទោ ស៊ុំ សារឿន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ បានបញ្ជាក់​ឲ្យ​ដឹងថា ដោយ​ទទួល​ការដឹកនាំ​ផ្ទា​ល់ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន លី ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បទបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ធ្វើ​ឲ្យ​កម្លាំង​ជា​ក្រុមៗ​ចុះទៅ​កាន់​គោលដៅ​ខាង លើ​។
​    ​
​លោក​វរសេនីយ៍ទោ ស៊ុំ សារឿន បាន​និយាយថា គោលបំណង​របស់​មន្ត្រី​ខាងលើ គឺ​ធ្វើ​យ៉ាង ណា​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ក៏ដូចជា​អាជីវករ​លក់ដូរ​នៅតាម ទីប្រជុំជន និង​ទីផ្សារ ជាពិសេស​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ ដែល​ប្រជាពលរដ្ឋ និង​អាជីវ ករ​ចង់បាន​។​
​    ​
​លោក​ប្រធាន​វរ​បាន​បន្តថា ប្រតិបត្តិការ​នេះ បានធ្វើ​ឡើងជា​ច្រើន​ថ្ងៃ​មកហើយ ហើយនឹង​បន្ត រហូត​ទាល់​តែមាន​បទបញ្ជា​ថ្មី ពី​ថ្នាក់លើ​។ លោក​បន្តថា ប្រតិបត្តិការ​នេះដែរ មានការ​ផ្លាស់ប្តូរ​គ្នា​ជា ប្រចាំ ដោយ​គ្រោង​ឯកសណ្ឋាន ហើយ​មិន​ច​កំណត់​គោលដៅ​ណា​ឡើយ ដោយនិយាយ​រួម​បាន​ផ្តោ ត​សំខាន់​ទៅលើ​គោលដៅ​លក់ដូរ ចំពោះ​កន្លែង​ណា​ដែលមាន​ការលក់ដូរ​រ​បស់​មានតម្លៃ​៕

មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ ចុះ​ការពារ​សុវត្ថិភាព តាម​ទីប្រជុំជន និង​ទីផ្សារ​

មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ ចុះ​ការពារ​សុវត្ថិភាព តាម​ទីប្រជុំជន និង​ទីផ្សារ​

មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ ចុះ​ការពារ​សុវត្ថិភាព តាម​ទីប្រជុំជន និង​ទីផ្សារ​

មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ ចុះ​ការពារ​សុវត្ថិភាព តាម​ទីប្រជុំជន និង​ទីផ្សារ​
​រូបភាព​៖ មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩០៥ ចុះ​ការពារ​សុវត្ថិភាព តាម​ទីប្រជុំជន និង​ទីផ្សារ​