​ចាប់ខ្លួន​មុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ​២​នាក់ តាម​ដីកា​តុលាការ​

កំពង់ធំ: លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដឹកនាំ​កម្លាំង​នគរបាលខេត្តកំពង់ធំ សហការ​ជាមួយ​សមត្ថកិច្ច​ក្រុងភ្នំពេញ​សហការ​ជាមួយអធិការនគរបាល​ស្រុក​បារាយណ៍ និង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ​២​នាក់ តាម​ដីកា​តុលាការ​លេខ៤២៥ ត​. ព្រ របស់លោក យ៉ាប់ មេត្តា ចៅក្រម​ស៊ើបសួរ នៃ​សាល​ដំបូងខេត្តបាត់ដំបង ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

​ប្រតិបត្តិ​ការចុះអនុវត្ត​តាម​ដីការ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ធ្វើឡើងនៅវេលា​ម៉ោង​១២ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​បុស្ស​ស្បូវ ស្ថិតនៅ​ភូមិកំចាយមារ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

 ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ គុជ វ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំទីលំនៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ពីមុន​ធ្លាប់​ជាប់ពន្ធនាគារនៅ​ខេត្តតាកែវ ពីបទ​ប្លន់ ពីមុន​មុខរបរ​ជា​អ្នក​ចិញ្ចឹម​ជ្រូក ឬ​កម្មករបច្ចុប្បន្ន​មុខរបរ​ចោរប្លន់​មិន​រើសមុខ ។​និង​ទី​២-​ឈ្មោះ គុជ សារ៉ាក់ រស់នៅ​មិនពិតប្រាកដ មុខរបរ​ចោរប្លន់​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ គឺជាមុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ ហើយ​បានធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្តបាត់ដំបងក្រោយមក​ជនសង្ស័យ​បាន​រត់គេចខ្លួន​មក​ស្រុក​បារាយណ៍​បម្រុង​ធ្វើសកម្មភាព​ក្នុង​ខេត្តកំពង់ធំ តែ​ដោយ​កិច្ចសហការ​ល្អ​រវាង សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់បាន​តាមដាន​មុខសញ្ញា​២​នាក់​នេះ​រហូត ទើបបាន​ដឹង និង​បានកំណត់​ទីតាំងលាក់ខ្លួន​របស់​ជនសង្ស័យ ទើប​ឈានដល់​ការចាប់ខ្លួន​កាលពី​វេលាយប់កណ្ដាលអធ្រាត្រ ក្រោយមក​ទើប ប្រគល់​ឲ្យ​សមត្ថកិច្ច​ទទួលយក ទៅក្រុងភ្នំពេញ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​៕

​ចាប់ខ្លួន​មុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ​២​នាក់ តាម​ដីកា​តុលាការ​

​ចាប់ខ្លួន​មុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ​២​នាក់ តាម​ដីកា​តុលាការ​