មន្ត្រី​ឧទ្យាន​អនុរក្ស​ជ័យវរ្ម័ន​នរោត្តម ភ្នំ​គូលែន ចាប់​រទេះ​ដឹកឈើ ៤​គ្រឿង ហើយ​យកមក​ដុតចោល​

​សៀមរាប: មន្ត្រី​ក្រុមការងារ​របស់​ឧទ្យាន​អនុរក្ស​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន បាន​ឃាត់​រទេះ​ដឹកឈើ លេខ​២ ចំនួន ៤​គ្រឿង បន្ទាប់ពី​ម្ចាស់​រទេះ បាន​គេចខ្លួនបាត់ ដែល​ពួកគេ​ចូលទៅ​កាប់​ឈើ​ក្នុង​ឧទ្យាន ដោយ​ខុសច្បាប់​។ ការបង្ក្រាប​ឈើ​ក្នុង​ឧទ្យាន​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត នៅ​២​ចំណុច​គោលដៅ​ផ្សេងគ្នា​។​
​    ​
​មន្ត្រី​ឧទ្យាន​អនុរក្ស​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន បាន​បញ្ជាក់ថា ឈើ​ទាំង ៤​រទេះ គឺ​ឃាត់​នៅ ២​គោលដៅ​ផ្សេង​ពីគ្នា គឺ​ទី​១​នៅ​ចំណុច​ភូមិ​កំ​ព្រុំ និង​ទី​២​ស្ថិតនៅ​ភ្នំ​ហប់ ក្នុងស្រុក​បន្ទាយស្រី ដែលជា​ដែន​ជំរក​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​ភ្នំ​គូលែន​។​
​    ​
​មន្ត្រី​ដដែល​និយាយថា ឈើ​ដែល​ចាប់បាន ជា​ប្រភេទ​ឈើ​លេខ​២ មាន​ឈើ​ក្តា សរុប​ចំនួន ១៩០​សន្លឹក ដែល​ជនល្មើស​លួច​កាប់​អារច្រៀក​ហើយ​លើកដាក់​លើ​រទេះ ៤​គ្រឿង ក្នុង​បំណង​ដឹក ចេញពី​តំបន់​ឧទ្យាន ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដើរល្បាត​ក៏​ឃើញ ហើយ​រឹបអូស​យក​ឈើ​ទាំង​៤ រទេះ​នោះ ទោះបី​រក​ម្ចាស់​ពុំ​ឃើញ​យ៉ាងណាក៏ដោយ​។​
​    ​
​មន្ត្រី​ឧទ្យាន​បាន​និយាយទៀតថា ដោយសារ​ស្ថានភាព​នៅ​តំបន់​កើតហេតុ មាន​ភាពស្មុគស្មាញ និង​មិន​អំណោយផល ទើប​សមត្ថកិច្ច​អូស​រទេះ​ឈើ​ទាំង ៤​គ្រឿង ដែល​ផ្ទុក​ឈើ​ពេញ សំរេច​យកមក​ដុត​កំទេចចោល​នៅ​កន្លែងកើតហេតុ​។​

​សូមបញ្ជាក់ថា បទល្មើស​នៅក្នុង​ឧទ្យាន​ជាតិ ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន បាន​រង​ការកាប់បំផ្លាញ​រាន​ព្រៃ ក៏ដូចជា​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម​ជា​បន្តបន្ទាប់ ដែល​បទល្មើស​នេះ កើតឡើង​រាប់​ឆ្នាំ​មកហើយ​៕