ចាប់​ផ្សឹក​ព្រះសង្ឃ ២ អង្គទៀត​ ពាក់ព័ន្ធ​ពីបទ​រួមគំនិត​លួច​លុយ​វត្ត

​ពាក់ព័ន្ធ​នឹង​រឿង​ព្រះសង្ឃ​ផ្សំគំនិត​គ្នា​លួច​លុយ​វត្ត​នេះ នៅមាន​សង្ឃ ២ អង្គ ទៀត ព្រះសង្ឃ​ទាំង ២ អង្គ​ដែល​ត្រូវបាន​ចាប់​ផ្សឹក​នៅក្នុង​វត្ត​ទេព​និ​មិ្ម​ត ស្ថិតនៅក្នុង​សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ដែលជា​វត្ត​គ្រប់គ្រង​ដោយ​ព្រះ​តេជគុណ​អនុគុណ​ខេត្តកំពង់ធំ កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ រួមមាន​៖ ទី​១. ឈ្មោះ ឡេង ពេជ្រ អាយុ ១៦ ឆ្នាំ និង ទី​២.​ឈ្មោះ រ៉ា​ន់ សុធា​រ៉ា អាយុ ១៦ ដូចគ្នា ជា​សង្ឃ​គង់នៅ​ក្នុង​វត្ត​ស្រ​យ៉ូ​វ ជាប់​ពាក់ព័ន្ធ​ពីបទ​ផ្សំគំនិត​ក្នុងការ​លួច​លុយ​ក្នុង​វត្ត និង ពីបទ​ដឹង​ហើយ​មិន​ព្រម​រាយការណ៍ ។

ចាប់​ផ្សឹក​ព្រះសង្ឃ ២ អង្គទៀត​ ពាក់ព័ន្ធ​ពីបទ​រួមគំនិត​លួច​លុយ​វត្ត

ចាប់​ផ្សឹក​ព្រះសង្ឃ ២ អង្គទៀត​ ពាក់ព័ន្ធ​ពីបទ​រួមគំនិត​លួច​លុយ​វត្ត

​ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នេះ នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង ៤ នាក់​ទៅកាន់​តុលាការ បើទោះបី​ជាមាន​ការសុំ​អន្តរាគមន៍​ឲ្យ​នៅក្រៅ​ឃុំ​យ៉ាងណាក្តី​ក៏​សមត្ថកិច្ច​មិន​ហ៊ាន​សម្រេច​ដែរ គឺ​ទាល់តែ​តុលាការ​ទើប​អាច​សម្រេចបាន ហើយ​អ្នក​ទាំង​៤​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ​មាន​ទី​១.​ឈ្មោះ ឆែម បូរី ទី​២.​ឈ្មោះ ឡេង ពេជ្រ ទី​៣.​ឈ្មោះ រ៉ា​ន់ សុធា​រ៉ា ទាំង​៣​នាក់​គឺជា​សង្ឃ​ដែល​ត្រូវបាន​ចាប់​ផ្សឹក និង ទី​៤.​ឈ្មោះ ម៉ុ​ល ប៊ុនធឿន ជា​មិត្ត​ភ័​ក្រ​របស់លោក ចំណែក​ឈ្មោះ ហេង សុខ​មាន អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​ពុក​យុគ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ដែល​កំពុងតែ​រត់គេច ដោយ​នាំយក​ទាំង​លុយ​ទៅ​មួយចំនួនធំ​ទៅ​ផង​នោះ សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​ ។

ចាប់​ផ្សឹក​ព្រះសង្ឃ ២ អង្គទៀត​ ពាក់ព័ន្ធ​ពីបទ​រួមគំនិត​លួច​លុយ​វត្ត

រហូតមកដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ២០១៥​នេះ បើតាម​ប្រភពព័ត៌មាន​ពី​ព្រះ​ភិក្ខុ​ព្រះនាម អ​ល វិចិត្រ មាន​សង្ឃ​ដិ​កា​តាម​ទូរស័ព្ទ​ថា ចំពោះ​បច្ច័យ​ដែល​បាត់​នោះ​មាន​ចំនួន​ជាង ១០០០០ ដុល្លារ​អាមេរិក សមត្ថកិច្ច​ដក ហូត​បាន​ពី​ជនសង្ស័យ​បាន​ចំនួន ២៥០០ ដុល្លារ​អាមេរិក ខ្សែដៃ​ស្លាក​ទីន ១ ខ្សែ និង ចិ​ញ្ជៀ​ន ១ វង់ មិនដឹងថា​ទម្ងន់​ប៉ុន្មាន​នោះទេ ប្រគល់ជូន​លោក​វិញ ហើយនឹង​ម៉ូតូ​ចំនួន ២ គ្រឿង​ដែល​ជនសង្ស័យ​ឈ្មោះ​ឆែម បូរី បាន​ទិញ​ពី​ហាង ឈ្មោះ ជាម ពី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន នោះ​ក៏​ប្រគល់ជូន​ទៅខាង​លោក​វិញ​ដែរ ។ ព្រះអង្គ​ក៏បាន​សុំ​ឲ្យ​ម្ចាស់​ហាង ជាម ពី ទិញយក​ម៉ូតូ​ទាំង ២​គ្រឿង​នេះ​វិញ​ទៅដោយ​ខាត​តិចតួច ពី​ព្រោះតែ​ព្រះសង្ឃ​មិនត្រូវ​ការ​ជិះ​អ្វី​នោះទេ ។

ចាប់​ផ្សឹក​ព្រះសង្ឃ ២ អង្គទៀត​ ពាក់ព័ន្ធ​ពីបទ​រួមគំនិត​លួច​លុយ​វត្ត

ម៉ូតូ​នេះ​ទើបតែ​ទិញ​បាន​រយះពេល​២​ថ្ងៃ​ប៉ុណ្ណោះ​! តែ​ត្រូវ​ម្ចាស់​ហាង​ឈ្មោះ ជាម ពី នេះ​ឲ្យ​បង់ខាត ចំនួន ៧៨០ ដុល្លារ​អាមេរិក ឯណោះ ទើប​ព្រះអង្គ​មិនទាន់​លក់​ឲ្យ​គេ​វិញ​នោះ ពីព្រោះ​ខាត​ច្រើនពេក ។​
​ ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅដល់​ស្ថាប័ន​តុលាការខេត្ត​កំពង់ធំ​មេត្តាជួយ​មាន​វិធានការ​ចំពោះ​ម្ចាស់​ហាង​ខាងលើនេះ​ផង ទិញ​ម៉ូតូ ២ គ្រឿង​ចេញពី​ហាង​បានតែ ២ ថ្ងៃ ឲ្យ​ខាត​ដល់​ទៅ​៧៨០$ មាន​ខុស​អី ទៅនឹង​ជាន់ក​គេ​ជំរិត​យកលុយ​នោះទេ ហេតុ​អី​ក៏​មិន​ទៅ​ប្លន់​តែម្តងទៅ​? ៕ (​ប្រភព TV5)