ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​កបាន​មួយខែ​ឈានដល់​ការ​ណាត់ជួប និង ចូល​ផ្ទះសំណាក់ ក្រោយមក​ត្រូវ​….

យុវជន​អ្នកលក់​ចេកចៀន​ជាប់ចោទ​ម្នាក់ ត្រូវបាន​ម្តាយ និង បងប្រុស​របស់​យុវ​សិស្សស្រី​រងគ្រោះ​ម្នាក់​នាំខ្លួន​យកមក​កាន់​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដើម្បីអោយ​ជួយ​រក​យុត្តិធម៌​ឱ្យ​កូនស្រី​របស់គាត់ ក្រោយពី​រូបគេ​ទាំងពីរ​នាក់​បាន​ទាក់ទង​គ្នា​តាម​ប្រព​ន្ធ័​ហ្វេ​ស​ប៊ុ​កបាន​រយៈពេល​មួយខែ ហើយ​យុវជន​រូបនោះ​បានធ្វើកា​រ​លួងលោម​កូនស្រី​របស់គាត់​យកទៅ​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​រហូត​ទៅដល់​ចំនួន ២ ដង នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង ។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​ តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា យុវជនជាប់ចោទ​មានឈ្មោះ លី វី​រ៉ូ អាយុ ១៧​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​ចេកចៀន​នៅក្នុង​ផ្សារ​ឯករាជ្យ​១ ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​បេតុង ក្នុង​បុរី​ពិភពថ្មី ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​ក្រុមគ្រួសារ​របស់​យុវ​សិស្សស្រី​រងគ្រោះ ម្នាក់​ឈ្មោះ ជលសា អាយុ ១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នាំខ្លួន​យកមក​ប្រគល់ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ក្រោយពី​រូបគេ​បាន​លួងលោម​រូបនាង​យកទៅ​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​ចំនួន ២ ដង នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង​រួចមក ។

ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​កបាន​មួយខែ​ឈានដល់​ការ​ណាត់ជួប និង ចូល​ផ្ទះសំណាក់ ក្រោយមក​ត្រូវ​….

កាលពី​វេលា​ម៉ោងជាង ១​ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី ២០ ខែធ្នូ កន្លងមកនេះ ក្រោយពី​ពួកគេ​ទាំងពីរ​នាក់​បានធ្វើការ​ទំនាក់ទំនង និង ស្គាល់គ្នា​តែ​តាម​តាម​បណ្តាញ​ប្រព​ន្ធ័​ហ្វេ​ស​ប៊ុ​ក​អស់​រយៈពេល​មួយខែ​មក ហើយ​មិនដែល​បាន​ជួបគ្នា​នោះ ពួកគេ​ទាំងពីរ​នាក់​ក៏បាន​ធ្វើការ​ណាត់ជួប​មុខ​គ្នា​នៅក្នុង​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី និង នាំគ្នា​ឡើងផ្ទះ​សំណាក់​យីហោ​យ សុវណ្ណ​គី​រី ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​តែម្តង ។​ ក្នុង​ថ្ងៃ​នោះដែរ​ក្រោយ​ពេលដែល​យុវ​សិស្សស្រី​រងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ​នោះ ម្តាយ​របស់គេ​ក៏បាន​ជជីក​សួរនាំ​កូនស្រី​របស់គាត់​ទើប​នាង​ប្រាប់ថា រូបនាង​ទើបតែ​ត្រឡប់​មកពី​ដើ​លេង​ជាមួយ និង យុ​ជន​ខាងលើ ដោយ​ត្រូវបាន​គេ​លួងលោម​រូបនាង​យកទៅ​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​ចំនួន ២ លើក ផងដែរ នៅក្នុង​ផ្ទះសំណាក់​ខាងលើ ទើប​ឈានទៅដល់​ការនាំ​ខ្លួន​យុវជនជាប់ចោទ​ខាងលើ​មកកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ដាក់ពាក្យ​បណ្តឹង និង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជា​បន្តទៅទៀត ៕ (​ប្រភព TV5)

ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​កបាន​មួយខែ​ឈានដល់​ការ​ណាត់ជួប និង ចូល​ផ្ទះសំណាក់ ក្រោយមក​ត្រូវ​….