នារី​​ៗនិយាយ​អំពី​ចំណុច​មួយ​ចំនួន ​ដែល​​នាង​ចង់​បាន​ពី​បុរស​ពិត

នារី​​ៗនិយាយ​អំពី​ចំណុច​មួយ​ចំនួន ​ដែល​​នាង​ចង់​បាន​ពី​បុរស​ពិត

បុរស​​​សង្ហារ​ៗ​​​​សាច់​ដុំ​មាន​មន្ត​ស្នេហ៍ ​​​​បាន​​ធ្វើ​ឲ្យ​នារី​បាក់​ចិត្ត​លង់​ស្រលាញ់​ដោយ​មិន​ដឹង​ខ្លួន ប៉ុន្តែ​ទន្ទឹម​នឹង​រាង​សង្ហារ​មាំមួន​នោះ​ នារី​​ៗ​ជា​ច្រើន​ក៏​បាន​និយាយ​លើក​​ឡើង​​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​ ក្លាយ​ជា​បុរស​ពិត​ក្នុង​ដួង​ចិត្ត​របស់​​ពួក​គេដែរ។ វិបសាយ Men’s Fitness បាន​​ស្រង់​សម្ដី​​ពី​ប្រិយមិត្ត​នារីៗ​ ដូច​ខាង​ក្រោម៖

 

នារី​​ៗនិយាយ​អំពី​ចំណុច​មួយ​ចំនួន ​ដែល​​នាង​ចង់​បាន​ពី​បុរស​ពិត
 

 

១. “គាត់​​​ជា​មនុស្ស​​ចេះ​ជួយ​យក​អាសារ ដាក់​​ខ្លួន​ និង​មាន​ក្ដី​ស្រលាញ់​​ក្នុង​បេះ​ដូង។ គាត់​អាច​កំប្លែង​បន្តិច​ក៏​បាន​តែ​ក៏​​ចេះ​បារម្ភ​ខ្វល់​ខ្វាយ​​ពី​សុខ​ទុក្ខ​អ្នក​ដទៃ។ គាត់​ថែម​ទាំង​ក្លាហាន និង​មាន​សីលធម៌​ល្អ​ចេះ​គោរព​ចាស់​ទុំ​ផង​ដែរ”។ ដោយ​ កញ្ញា Brittany S.

 

២. “មនុស្ស​កំប្លែង ឆ្លាត និង​ជា​បុរស​ពិត។ ជា​ពិសេស​ខ្ញុំ​ចូល​ចិត្ត​​គាត់​សង្ហារ​ មាន​សាច់​ដុំ​ទាក់​ទាញ”។ សម្ដី​របស់​កញ្ញា Anna M.

 

៣. “គាត់​ជា​មនុស្ស​​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង និង​​មាន​ចិត្ត​​ទូលាយ​​ចំពោះ​មនុស្ស​គ្រប់​គ្នា។ រឿង​​សង្ហារ​សាច់​ដុំ​នោះ គឺ​ជា​រឿង​បន្ទាប់​បន្សំ” ។ កញ្ញា Julia C. ​
​​

៤. “ ខ្ញុំ​គិត​ថា​ បុរស​សង្ហារ​ពិត​ៗ​នោះ​គឺ​គាត់​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ គាត់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ៗ ដោយ​មិន​ចាំ​បាច់​មាន​នរណា​ប្រាប់​នោះ​ទេ (គាត់​ឆ្លាត) ។ គាត់​ជា​មនុស្ស​ជោគ​ជ័យ​ក្នុង​ការងារ​ផង​ដែរ”។ កញ្ញា Alexa P.

 

នារី​​ៗនិយាយ​អំពី​ចំណុច​មួយ​ចំនួន ​ដែល​​នាង​ចង់​បាន​ពី​បុរស​ពិត
 

 

៥. “ គាត់​ដឹង​ថា​គាត់​ចង់​បាន​អ្វី។ គាត់​ជា​មនុស្ស​ចេះ​បារម្ភ​ពី​ខ្លួន​ឯង ​និង​អ្នក​ដទៃ។ មនុស្ស​ជុំ​វិញ​ខ្លួន​​សរសើរ​គាត់​ថា​ជា​មនុស្ស​ចេះ​ជួយ​យក​អាសា​ មាន​ចំណេះ​ដឹង ឆ្លាត។ ក្នុង​ចិត្ត​ខ្ញុំ គាត់​​មិន​ហាយ​ឡាយ​​សក់​ទេ គាត់​មាន​សក់​ពណ៌​ខ្មៅ ភ្នែក​ពណ៌​ខ្មៅ​ក្រិប”។ កញ្ញា​ Danielle C.

 

៦. “ជា​មនុស្ស​​​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ចេះ​បត់​បែន​តាម​កាលៈទេសៈ។ មួយ​ទៀត​គាត់​ក៏​ចេះ​ចម្អិន​​ម្ហូប​ផង​ដែរ”។ Susan R.

 

នារី​​ៗនិយាយ​អំពី​ចំណុច​មួយ​ចំនួន ​ដែល​​នាង​ចង់​បាន​ពី​បុរស​ពិត
 

 

៧. “ រាង​សង្ហារ​សាច់​ដុំ មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​គាត់មាន​ក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​ស្រី​ដែល​គាត់​ស្រលាញ់ ខ្វល់​ខ្វាយ​ពី​នាង នោះ​ជា​បុរស​ពិត​សម្រាប់​ខ្ញុំ”។ ​កញ្ញា Jaclyn S.

 

៨. “គាត់​មាន​កាយ​សម្បទា មាំមួន ស្មា​បើក​ធំ កម្ពស់​ខ្ពស់ ទំនុក​ចិត្ត​លើ​ខ្លួន​ឯង”។ Michelle S.

 

នារី​​ៗនិយាយ​អំពី​ចំណុច​មួយ​ចំនួន ​ដែល​​នាង​ចង់​បាន​ពី​បុរស​ពិត
 

 

៩. “ អាកប្បកិរិយា​ល្អ ស្មោះ​ត្រង់ ជឿ​ជាក់ ឆ្លាត ចេះ​ជួយ​យក​អាសា មនុស្ស​​ខំ​ប្រឹង​ធ្វើ​ការងារ។ គាត់​ចេះ​គ្រប់​គ្រង​ស្ថានការណ៍​ផ្សេងៗ។ ក្រៅ​ពី​នោះ គាត់​​​មាន​ពុក​មាត់​ទាក់​ទាញ​ផង​ដែរ” ។ Christina S.

 

១០. “ ជា​មនុស្ស​មាន​គោល​ដៅ​ច្បាស់លាស់។ មិន​ងាយ​ចុះ​ចាញ់ មាន​ទំនួល​ខុស​ត្រូវ និង​​ចេះ​​គោរព​ឲ្យ​តម្លៃ​មនុស្ស​ជុំ​វិញ​ខ្លួន​ផង​ដែរ “។ Kristin D.

 

នារី​​ៗនិយាយ​អំពី​ចំណុច​មួយ​ចំនួន ​ដែល​​នាង​ចង់​បាន​ពី​បុរស​ពិត
 

 

១១. “ គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ចេះ​កំប្លែង ចេះ​ជួយ​យក​អាសា​ ចេះ​ធ្វើ​ម្ហូប និង​ប្រឹង​ប្រែង​ធ្វើ​ការ ” ។ Olivia B.

 

១២. “ គាត់​ជា​មនុស្ស​សង្ហារ និង​ពូកែ​លេង​​កីឡា​ផង​ដែរ” ។ Leah A.
១៣. “ គាត់​ជា​មនុស្ស​ចេះ​គាំ​ទ្រ​គំនិត​ខ្ញុំ ចេះ​មើល​ថែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ជា​អ្នក​ចេះ​ដឹង​​​រឿង​គ្រប់​យ៉ាង ” ។ Julia F

 

ចុះ​ប្រិយមិត្ត​​នារី​ៗ ចង់​បាន​អ្វី​ពី​មនុស្ស​ប្រុស​ក្នុង​ក្ដី​សុបិន? ​

 

ចុចអាន៖ រក​ឃើញ​បុរស ៦​ប្រភេទ​ដែល​នារី​ស្អប់​ដល់​កំពូល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mensfitness​​​​​​​