ចាប់ខ្លួនមនុស្ស៣នាក់ បញ្ជូនទៅ តុលាការពាក់ព័ន្ធ ករណី ជួញដូរគ្រឿញ២,៤ក្រាម នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រោយពីរកឃើញថា ពួកគេជាប់ពាក់ពន្ធ័ ពីបទជួញដូរគ្រឿងញៀន ប្រភេទខេទឹកកក ចំនួន៣២,៤ក្រាម នៅភូមិគោរដ្ឋាន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ៣នាក់រួមមានទី១.ឈ្មោះ មឿង ម៉ារ៉ាមូលី ហៅលីន ភេទប្រុស អាយុ៣២ឆ្នាំ ទី២.ឈ្មោះ រស់ ពិសី ភេទប្រុស អាយុ២០ឆ្នាំ (ជាសិស្ស) និងទី៣.ឈ្មោះ ប៊ិន ឡាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ។

ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ លោក ចាប សុផារិទ្ធ បានមានប្រសាសន៍ថា មុនពេលចាប់ ខ្លួនជនសង្ស័យទាំង ៣នាក់ នោះ គឺកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំណត់មុខសញ្ញា ហើយចុះបង្ក្រាបឃាត់បាន និងរឹបអូសវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅខេទឹកកកចំនួន ៣ថង់ ស្មើ៣២,៤ក្រាម និងជញ្ជីងថ្លឹង១ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្រោយសួរនាំជនសង្ស័យទាំ៣នាក់រួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ចាប់ខ្លួនមនុស្ស៣នាក់ បញ្ជូនទៅ តុលាការពាក់ព័ន្ធ ករណី ជួញដូរគ្រឿញ២,៤ក្រាម នៅក្រុងសិរីសោភ័ណ

ចាប់ខ្លួនមនុស្ស៣នាក់ បញ្ជូនទៅ តុលាការពាក់ព័ន្ធ ករណី ជួញដូរគ្រឿញ២,៤ក្រាម នៅក្រុងសិរីសោភ័ណ