តុលាការ​បដិសេធ​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក ថោង សារ៉ាត់ និង​ក្រុម​គ្រួសារ

ប្រធាន​ក្រុម​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​អ្នកស្រី សុទ្ធី បូរ៉ាលក្ខណ៍ សម្រេច​ច្រាន​ចោល​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​លោក ថោង សារ៉ាត់ និង​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ។

ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ដោយ​បដិសេធ​បណ្ដឹង​របស់​មេធាវី​ការពារ​ក្ដី​របស់​របស់​លោក ថោង សារ៉ាត់ និង​ឪពុកម្ដាយ និង​បន្ត​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​ដដែល។

តែ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ផ្សេងទៀត​របស់​លោក ថោង សារ៉ាត់ គឺ​លោក ទួត លុច ចាត់​ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ មិន​ពិចារណា​ឲ្យ​បាន​ពេញ​លេញ លើ​ភស្តុតាង​ដោះបន្ទុក​របស់​លោក និង​កូន​ក្ដី។ លោក​បញ្ជាក់​ថា ក្នុង​សវនា​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ គ្មាន​ភស្តុតាង​ណា ជា​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក ថោង សារ៉ាត់ ឡើយ។

លោក​មេធាវី ទួត លុច បន្ត​ថា លោក និង​កូន​ក្ដី​លោក មិន​អាច​ទទួល​យក​បាន​ទេ ហើយ​លោក​នឹង​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា លោក ថោង សារ៉ាត់ ដែល​សង្ស័យ​ថា ជា​មេ​ខ្លោង​បាញ់​សម្លាប់ លោក​ឧកញ៉ា អឹង ម៉េងជឺ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ម្នាក់ៗ ចំនួន ២​ឆ្នាំ កន្លះ និង​ពិន័យ​ជា​ប្រាក់​៦លាន​រៀល ខណៈ​ដែល​ឪពុកម្ដាយ​គាត់​ត្រូវ​ផ្ដន្ទាទោស​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦លាន​រៀល​ដូចគ្នា ក្រោម​បទ​ចោទ ប្រើប្រាស់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។