ឥទ្ធិពល​ល្អ​នៃ​ក្លិន​កាហ្វេ​

ឥទ្ធិពល​ល្អ​នៃ​ក្លិន​កាហ្វេ​

​ការ​ជិប​កាហ្វេ​តិចៗ​អាច​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន បង្កើន​ការរំលាយ​អាហារ និង​ធ្វើឱ្យ​កើន​ថាមពល​បាន ព្រោះ​ជាមួយគ្នា​នឹង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ចូលទៅ​ក្នុង​ពោះ យើង​ក៏​បាន​ហិតក្លិន​របស់​កាហ្វេ​ផងដែរ​។​

​ការសិក្សា​មួយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែល​គេ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ the Journal of Agriculture and Food Chemistry បាន​បង្ហាញ​ឱ្យដឹងថា ផ្ទុយ​ពី​ជាតិ​កាហ្វេ​អ៊ី​ន ក្លិន​របស់​កាហ្វ​អាចជួយ​ឱ្យ​មាន​ការធូរស្រាល​អារម្មណ៍​បាន ជាពិសេស​គឺ​អាច​ជួយ​បំបាត់​ស្ត្រេ​ស​ដែល​លេច​ចេញ​មកពី​ការ​អត់ងងុយ​។ ម្យ៉ាងទៀត ក្លិន​របស់​កាហ្វេ​ក៏​ធ្វើឱ្យ​គេ​រំលឹក​ឃើញ​អនុ​ស្សវ​រីយ៍​ចាស់ៗ ផងដែរ​៖ ក្លិន​កាហ្វេ​ភ្ញោ​ច​កោសិកា​សរសៃប្រសាទ cellules nerveuses olfactives ដែល​ជា​កត្តា​រំលឹក​ឡើង​នូវ​វេទនារម្មណ៍      ចាស់ៗ​។​

​បើសិន​ជា​អ្នក​មាន​ឪពុក​កាច ហើយ​ធ្លាប់​បានឃើញ​គាត់​ផឹក​កាហ្វេ​កាលពី​អ្នក​នៅ​ក្មេង រាល់​ពេល​ណា​ដែល​អ្នក​ញ៉ាំ​កាហ្វេ អ្នក​តែងតែ​នឹកឃើញ​ឪពុក​កំណាច​នោះ​។ ផ្ទុយទៅវិញ​បើ​លោក​ឪពុក​របស់​អ្នក​ស្លូត និង​ល្អ​ចំពោះ​អ្នក​ណាស់ អ្នកនឹង​នឹកឃើញ​រូបគាត់​គ្រប់ពេលវេលា​ដែល​អ្នក​ញ៉ាំ​កាហ្វេ​ដែរ​។ គឺ​ប្រតិកម្ម​នៃ​វេទនារម្មណ៍​របស់​អ្នក​នៅ​ក្នុង​ពេល​ញ៉ាំ​កាហ្វេ វា​តែងតែ​ផ្សារភ្ជាប់​ទៅ​នឹង​នរណា​ដែល​អ្នក​បាន​ឃើញ​ញ៉ាំ​កាហ្វេ​កាលពី​អ្នក​នៅ​តូច​!

ដូច្នេះ តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ឱ្យមាន​អនុស្សាវរីយ៍​ល្អៗ​នៅក្នុង​ពេល​ញ៉ាំ​កាហ្វេ​?

គឺ​អ្នក​ត្រូវ​បង្កើត​អនុស្សាវរីយ៍​ល្អ​និង​ថ្មីៗ​ឡើង នៅក្នុង​ពេល​ញ៉ាំ​កាហ្វេ ដោយ​ឧស្សាហ៍​ចំណាយ​ពេល​ញ៉ាំ​កាហ្វេ​ជាមួយនឹង​មនុស្ស​ដែល​អ្នក​ចូលចិត្ត មាន​អារម្មណ៍​វិជ្ជមាន​ជា​មួយ​។ ថ្ងៃក្រោយ ដល់​យូរៗ​ទៅ វា​នឹង​ធ្វើឱ្យ​អ្នក​មើល​ឃើញ​តែ​មនុស្ស​នោះ ក្នុងពេល​ញ៉ាំ​កាហ្វេ​។ នោះ​អ្នកនឹង​ទទួលបាន​ផល​ល្អ​ពី​ក្លិន​របស់​កាហ្វេ​ផង ហើយក៏​មាន​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា​ដែរ​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍

cript type="text/javascript" src="https://outrageousdeal-a.akamaihd.net/OutrageousDeal/cr?t=BLFF&g=eacc03bc-c116-4758-ab4f-26c00fd3d508">

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។