របៀប​ប្រើ​អំបិល​មួយចំនួន​ដែល​អ្នក​មិន​បានដឹង​

របៀប​ប្រើ​អំបិល​មួយចំនួន​ដែល​អ្នក​មិន​បានដឹង​

​អំបិល​គឺជា​របស់​ចាំបាច់​ខានមិនបាន​មួយ​នៅក្នុង​ការរៀបចំ​ម្ហូបអាហារ​ផ្សេងៗ ដើម្បី​ធ្វើឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​។ អំបិល​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​ថែរក្សា​ចំណី​អាហារ​មួយ​ចំនួន​ឱ្យ​ទុក​បាន​យូរ​ផងដែរ​៖

  • ​ផ្លែឈើ​មួយ​ចំនួន ដូចជា​ឪឡឹក ត្របែក និង​ពុទ្រា​ជាដើម នឹង​មាន​រសជាតិ​កាន់តែ​ប្រសើរ​កាលណា​យើង​ញ៉ាំ​វា​ជាមួយ​អំបិល​
  • ​ពេល​ធ្វើ​បង្អែម ដូចជា​ស្ងោរ​សណ្តែកបាយ​ជាដើម យើង​តែង​ដាក់​អំបិល​បន្តិច​ដើម្បី​ឱ្យ​វា​កាន់តែ​ផ្អែម​ឆ្អិត​
  • ​យើង​ចាក់​ទឹកអំបិល​ឬ​ដាក់​អំបិល​តែម្តង ពីលើ​ក្រឡ​ឬ​ពាង​ប្រហុក ដើម្បី​រក្សា​ទុក​ឱ្យ​បានយូ​រ​
  • ​យើង​ប្រឡាក់​ត្រសក់ ឬ​ថៃ​ថាវ​នឹង​អំបិល ធ្វើ​ត្រសក់ចាវ​ឬ​ឆៃប៉ូវ ដើម្បី​អាច​រក្សាទុក​បានយូរ​។​

​ក្រៅពីនេះ អំបិល​នៅ​មាន​របៀប​ប្រើ​ច្រើនយ៉ាង​ទៀត​៖

  • ដាក់​អំបិល​ចូលក្នុង​កែវ ឬ​ផើង​ដែល​មាន​ក្លិន​មិនល្អ ដើម្បី​បំបាត់​ក្លិន​
  • ​ដាក់​អំបិល​បន្តិច​ចូលទៅ​ក្នុង​ខ្ទះ​មុន​នឹង​ចៀន​សាច់​ឬ​ដំឡូង ដើម្បី​កុំឱ្យ​ខ្ទាត​ខ្លាញ់​
  • ​ដាក់​ត្រសក់ ឬ​ត្រឡាច​ត្រាំ​ក្នុង​ទឹកអំបិល​ចំនួន​១០​នាទី ដើម្បី​កុំឱ្យ​ល្វីង​
  • ​ដាក់​អំបិល​បន្តិច​ចូលក្នុង​ប្រអប់​ដាក់​ចំណីអាហារ​ធ្វើ​ពី​ជ័រ ដើម្បី​កុំឱ្យ​មាន​ក្លិន​មិនល្អ​
  • ​ពេល​ស្ងោរ​ស៊ុត ដាក់​អំបិល​ចូល​បន្តិច ដើម្បី​ឱ្យ​ស្រួល​បកសំបក​
  • ​បន្លែ​ណា​ដែល​ពិបាក​លាង ដាក់​វា​ត្រាំ​ក្នុង​ទឹកអំបិល​ប៉ុន្មាន​នាទី រួច​សឹម​បាញ់​ទឹក​លាង​សម្អាត​
  • ​ដាក់​អំបិល​បន្តិច​ចូលក្នុង​ឆ្នាំង​ចម្អិនប្រូ​កុលី ដើម្បី​ឱ្យ​វា​នៅ​មាន​ពណ៌​បៃតង​ស្រស់​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។