ជនចាប់ជំរិតជនជាតិចិនស្ថិតក្នុងកម្ពុជានៅឡើយ

មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​និយាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា មេ​​​ក្រុម​​​ចាប់​​​ជំរិត​​​ជន​​​ជាតិ​​​ចិន​​​​​​មាន​​​គ្នា​​​៦​​​នាក់​​​​​​ដែល​​​ចោទ​​​ប្រកាន់​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​ពី​​​បទ​​​​​​ចាប់​​​ជំរិត​​​ និង​​​ឃុំ​​​ខ្លួន​​​​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ចិន​​​បី​​​នាក់​​​ មិន​​​ទាន់​​​បាន​​​គេច​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដូច​​​ដែល​​​​​​បាន​​​គិត​​​ពី​​​​​​មុន​​​ទេ​​​ ហើយ​​​អាច​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឡើយ។​​​

ជន​​​ជាតិ​​​ចិន​​​៧​​​នាក់​​​ត្រូវ​​​បាន​​​សមត្ថ​​​កិច្ច​​​ចាប់​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ដោយ​​​សង្ស័យ​​​ថា​​​ចាប់​​​ជំរិត​​​​​​អ្នក​​​​​​ជំនួញ​​​មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​​​​ ដែល​​​ខក​​​ខាន​​​​​​មិន​​​បាន​​​បង់​​​ប្រាក់​​​ដែល​​​ពួក​​​គេ​​​​​​ខ្ចី​​​​​​ដោយ​​​មាន​​​ការ​​​ប្រាក់​​​។ ជន​​​សង្ស័យ​​​​​​​​​​​​​​​បាន​​​ចាប់​​​ជំរិត​​​អ្នក​​​ទាំង​​​បី​​​នាក់​​​​​​​​​ប្រហែល​​​ពីរ​​​ខែ​​​មុន​​​​​​ដោយ​​​​​​សង្ឃឹម​​​ថា​​​​​​បង្ខំ​​​ឲ្យ​​​គ្រួសារ​​​ពួក​​​គេ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ ដើម្បី​​​​​​ដោះ​​​បំណុល​​​នោះ។​​​

លោក សេង​​​ កាម៉ន នាយ​​​ការិយា​​​ល័យ​​​​​​ប្រ​​​ឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​កង​​​រាជ​​​អាវុធ​​​​​​​​​ហត្ថ​​​​​​ក្រុង​​​ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា មាន​​​សមា​​​ជិក​​​ក្រុម​​​ចាប់​​​ជំរិត​​​៦​​​នាក់​​​​​​​​​​​​ត្រូវ​​​​​​​​​ចោទ​​​​​​ប្រកាន់​​​​​​ពី​​​បទ​​​​​​​​​​​​ឃុំ​​​ឃាំង​​​មនុស្ស​​​​​​ដោយ​​​ខុស​​​ច្បាប់​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ចំណែក​​​ឯ​​​​​​ម្នាក់​​​ទៀត​​​ត្រូវ​​​ដោះ​​​លែង​​​វិញ។ ប្រសិន​​​បើ​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស ពួក​​​គេ​​​អាច​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​៣០​​​ឆ្នាំ។​​​​​​​​​​​​​​​​​​

លោក កាម៉ន បាន​​​និយាយ​​​ថា ​​​​​​ដំបូង​​​អ្នក​​​ស៊ើប​​​អង្កេត​​​​​​ជឿ​​​ថា​​​មេ​​​ចាប់​​​ជំរិត​​​​​​បាន​​​គេច​​​ខ្លួន​​​​​​​​​តាម​​​ជើង​​​ហោះ​​​ហើរ​​​ទៅ​​​​​​ប្រទេស​​​ចិន​​​វិញ​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន មុន​​​នឹង​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​​​​អង្គ​​​រក្ស​​​របស់​​​គាត់​​​គឺ​​​លោក ​​​ហ្សាង ហ្សុង​​​ហ្សេង កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​​​​​​​ធ្នូ។ លោក កាម៉ន បាន​​​និយាយ​​​ថា ឥឡូវ​​​​​​ពួក​​​គេ​​​​​​សង្ស័យ​​​ថា មេ​​​ក្រុម​​​ចាប់​​​ជំរិត​​​​​​អាច​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ឬ​​​វៀត​​​ណាម។​​​​​​​​​​​​​​​

នាយ​​​ការិយា​​​ល័យ​​​​​​ប្រ​​​ឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​កង​​​រាជ​​​អាវុធ​​​​​​​​​ហត្ថ​​​​​​ក្រុង​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​មេ​​​ចាប់​​​ជំរិត​​​ពួក​​​គេ​​​មិន​​​ទាន់​​​រត់​​​ទៅ​​​ប្រទេស​​​ចិន​​​ទេ ប៉ុន្តែ​​​​​​អាច​​​គេច​​​ខ្លួន​​​ទៅ​​​ព្រំ​​​ដែន​​​កម្ពុជា វៀត​​​ណាម ឬ​​​គេច​​​ទៅ​​​វៀត​​​ណាម ហើយ​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​លើ​​​រឿង​​​នេះ។ យើង​​​​​​មិន​​​អាច​​​ប្រាប់​​​ឈ្មោះ​​​មេ​​​ជន​​​ជាតិ​​​ចិន​​​​​​បាន​​​ទេ….​​​ប៉ុន្តែ​​​កម្លាំង​​​របស់​​​យើង​​​កំពុង​​​តែ​​​ផ្តោត​​​ទៅ​​​លើ​​​គាត់”។

យោង​​​តាម​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជំពាក់​​​ប្រាក់​​​ទាំង​​​បី​​​នាក់​​​​​​ត្រូវ​​​ដឹក​​​មក​​​កាន់​​​ក្រុង​​​ភ្នំពេញ​​​ បន្ទាប់​​​​​​ពី​​​​​​ត្រូវ​​​ចាប់​​​ជំរិត​​​​​​កាល​​​ពី​​​ពីរ​​​ខែ​​​កន្លង​​​មក និង​​​​​​ចាក់​​​សោ​​​ជាប់​​​ក្នុង​​​ផ្ទះ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ។​​​ ពួកគេ​​​ត្រូវ​​​​​​​​​ជួយ​​​រំដោះ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​ធ្នូ បន្ទាប់​​​ពី​​​​​​បោះ​​​ក្រដាស​​​មួយ​​​សន្លឹក​​​ចេញ​​​តាម​​​​​​បង្អួច​​​ ដើម្បី​​​​​​​​​សុំ​​​ការ​​​ជួយ និង​​​មាន​​​​​​លេខ​​​ទាក់​​​ទង​​​​​​​​​​​​​​​​​​​​​​​​មិត្ត​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​ពួក​​​គេ។​​​

មន្ត្រី​​​ស្ថាន​​​ទូត​​​ចិន​​​​​​បដិសេធ​​​មិន​​​ធ្វើ​​​​​​អត្ថា​​​ធិប្បាយ​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​៕

The post ជនចាប់ជំរិតជនជាតិចិនស្ថិតក្នុងកម្ពុជានៅឡើយ appeared first on ខេមបូឌា ដេលី.