បើករថយន្ត​មិន​ប្រយ័ត្ន​ទៅបុករថយន្ត​ដឹក​ខ្សាច់​ចត​ចោល បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​

​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយ​រថយន្ត​ដឹក​ត្រី បាន​ទៅបុក​រថយន្ត​ដឹក​ខ្សាច់​ចត​ចោល​នៅលើ​ផ្លូវ​ម្ខាងបណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ខូចខាត​រថយន្ត​០២​គ្រឿង​យ៉ាងដំណំ​។

បើករថយន្ត​មិន​ប្រយ័ត្ន​ទៅបុករថយន្ត​ដឹក​ខ្សាច់​ចត​ចោល បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​

ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ៤ ព្រឹក​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៥-៥៦ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង ដោយ​រថយន្ត​ម៉ាក KIA មួយ​តោន​កន្លះ ពណ៌​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ 2 AF 6327 ជិះ​គ្នា​ ០២​ នាក់​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​បានគេច​ខ្លួន​បាត់ មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

បើករថយន្ត​មិន​ប្រយ័ត្ន​ទៅបុករថយន្ត​ដឹក​ខ្សាច់​ចត​ចោល បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​

អ្នករួមដំណើរ​ឈ្មោះ ហេង ចាន់​រី ភេទ ស្រី អាយុ​ ៣២​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​លក់​ត្រី មាន​ទីលំនៅ នៅ​ភូមិ ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​ចំណែក​រថយន្ត​ដឹក​ខ្សាច់​ពាក់​ស្លាក់​លេខ ភ្នំពេញ 3A8019 រីឯ​អ្នកបើកបរ​រថយន្ត​នេះ ក៏​រត់​គេចខ្លួនបាត់​ផងដែរ​។​

បើករថយន្ត​មិន​ប្រយ័ត្ន​ទៅបុករថយន្ត​ដឹក​ខ្សាច់​ចត​ចោល បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ម៉ាក KIA មួយ​តោន​កន្លះ​ដឹក​ត្រី ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ បណ្តាល​ឲ្យ​បុក​រថយន្ត​ដឹក​ខ្សាច់ ដែល​បែក​កង់​ចត​ឈប់​នៅ​ស្ងៀម​អែប​ខាងស្តាំ​លើ​ច​ញ្ចើ​ម​ផ្លូវ​មាន​ភ្លើង​ស៊ីញ៉ូ និង​ដាក់​មែកឈើ​ជា​សញ្ញា​មាន​ចម្ងាយ​ពី​រថយន្ត 15 ម៉ែត្រ បណ្ដាល​ឲ្យ​មាន​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយពេល​កើតហេតុ​រួចមក ផ្នែក​សមត្ថកិច្ច​ជំនាញ​បាន​យក​វត្ថុតាង​ទាំង ២ ទៅ​រក្សាទុក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕ សុទ្ធ គឹម​សឿន​

បើករថយន្ត​មិន​ប្រយ័ត្ន​ទៅបុករថយន្ត​ដឹក​ខ្សាច់​ចត​ចោល បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​