លោក ឈាង វុន ថា កម្ពុ​ជាមាន​ប្រជាធិបតេយ្យ​ជាង​អាមេរិក​

​អ្នកនាំពាក្យ​រដ្ឋសភាមកពីគណបក្ស​ប្រជាជន​កម្ពុជា​ លោក ឈាង វុន និយាយថា កម្ពុ​ជាមាន​សេរីភាព​សារព័ត៌មាន​ជាង​សហរដ្ឋអាមេរិក​ទៅទៀត អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​អាចទាក់ទង​សម្ភាសន៍​តំណាង​អង្គនីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ បាន​ដោយផ្ទាល់​។ លោក​ថា នេះ​​ គឺ​ផ្ទុយ​ពីសហ​រដ្ឋ​អាមេរិក គឺជា​ប្រទេស​ប្រជា​ធិ​បតេយ្យ​ដែរ តែ​តំណាង​រដ្ឋាភិបាល​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឬ​អ្នកនាំពាក្យ​រដ្ឋាភិបាល ពុំ​ផ្តល់​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន តាមរយៈ​ខ្សែ​ទូរ​សព្ទ​ដូច​កម្ពុជា​នោះទេ​។ លោក​និយាយ​បែបនេះ បន្ទាប់ពី​លោក​ទទួល​គ្រឿង​ឥស្សរិយយស ជា​តូប​ការ​ ពី​រដ្ឋសភា នៅ​រសៀល​ថ្ងៃទី២៤នេះ​៕

​សំឡេង​លោក ឈាង វុន​៖