​​​​ឃាត់​ខ្លួនអ្នក​​បើក​បរ​រថយន្ត​ដឹក​កម្ម​ករ​៦នាក់​ ក្រុម​គ្រួសារ​​​មក​ជួប​ជុំ​គ្នា​មុខ​សាលា​ដំបូងខេត្ត​

​ខេត្ត​ស្វាយរៀង ៖ ក្រុម​គ្រួសារ​​សាច់ញាតិ​​ជា​ច្រើន​នាក់​របស់​អ្នក​​បើក​បរ​រថយន្ត​ដឹក​កម្ម​ករ​៦នាក់​ ត្រូវ​សមត្ថកិច្ច​​ចាប់​​ឃាត់​ខ្លួនកាល​ពី​ថ្ងៃទី​២៣ ធ្នូ ​២០១៥ ​បាន​​នាំគ្នា​មក​ជួប​​ជុំ​​​គ្នានៅ​​មុខ​សាលា​​ដំបូង​ខេត្ត​ស្វាយ​រៀង​ដើម្បី​សុំ​ជួប​​​អ្នក​បើក​បរ​ទាំង​៦នាក់​នៅ​រសៀល​ថ្ងៃទី​២៤ ធ្នូ ​​នេះ ​​ព្រោះ​ពួក​គាត់​​​មិន​ដឹង​ថា តើ​ការ​ចាប់​​ឃាត់ខ្លួនអ្នក​​បើក​បរ​រថយន្ត​ដឹក​កម្ម​ករទាំង​​៦នាក់​​​​លើក​នេះ ដោយ​សារ​តែ​មូល​ហេតុ​អ្វី​នោះទេ ។

​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​អ្នក​បើក​រថយន្ត​ដឹក​កម្ម​ករ​-កម្មការិនី​​​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​៦នាក់​ខាង​​លើនេះ មាន​ ១-ឈ្មោះ ទាវ ផល្លារ អាយុ​៤៨​ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​​ព្រៃ​ភ្លៀង​ ឃុំ​សំឡី ស្រុក​​កំពង់រោទ៍ ​២-ឈ្មោះ ពេន សម្បត្តិ​ អាយុ​២៨​ឆ្នាំ ​នៅ​​ភូមិ​​បន្ទាយ ឃុំ​កណ្តៀងរាយ ស្រុក​ស្វាយ​​ទាប ៣-​ឈ្មោះ​ កែវ ប្រុស ​អាយុ​៣៣​ឆ្នាំ ​៤-​ឈ្មោះ សួស យ៉េត ​អាយុ​៤៣ឆ្នាំ ​​៥-​ឈ្មោះ ឡឹក ចិត្រ អាយុ​៣០ឆ្នាំ និង​៦-ឈ្មោះ ឡង ផល្លី អាយុ​២០​ឆ្នាំ ៕