សម្តេច​សខេង ផ្តល់រ​ង្វាន់​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​បង្ក្រាប​ចោរប្លន់ សរុប ២៧០ លាន​រៀល

ភ្នំពេញ: សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដោយបាន​ផ្តល់នូវ​រង្វាន់​លើកទឹកចិត្ត​ដល់​កងកម្លាំងប្រដាប់អាវុធ ប៉ូលិស និង​ប៉េអឹម ដែល​បាន​បង្ក្រាប​ក្រុមចោរប្លន់ កាលពីពេល​ថ្មីៗ​នេះ នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ និង​ខេត្តពោធិ៍សាត់​។ ទឹកប្រាក់​ជា​រង្វាន់​លើកទឹកចិត្ត​ទាំងនោះ សរុប​មាន​ចំនួន ២៧០ លាន​រៀល​។​

​ក្នុង​សេចក្តីប្រកាស សម្តេច​សខេង បានប្រកាស​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​កងកម្លាំងប្រដាប់អាវុធ ទាំង​កងកម្លាំង​នគរបាលជាតិ និង​កងរាជអាវុធហត្ថ ដែល​បាន​ចូលរួម​ដឹកនាំ​បញ្ជា និង​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់​នូវ​ថវិកា​មួយចំនួន ដូចខាងក្រោម​៖
១-​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចំនួន ៨០ លាន​រៀល​
២-​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន ៤០ លាន​រៀល​
៣-​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចំនួន ៤០ លាន​រៀល​
៤-​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ចំនួន ៤០ លាន​រៀល​
៥-​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ ចំនួន ៤០ លាន​រៀល​
៦-​ស្នងការដ្ឋាន​នគរបាល ខេត្តពោធិ៍សាត់ ចំនួន ៣០ លាន​រៀល​

​ក្នុង​សេចក្តីប្រកាស​នៅ​ថ្ងៃទី​២៤ ខែធ្នូ​នេះ សម្តេច ស ខេង ក៏បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ត្រូវ​បន្ត​ខិតខំ​ថែមទៀត ដើម្បី​បំបែក​ករណី​បទល្មើស ដែល​បាន​កើតមាន​កន្លងមក ឈានទៅ​ចាប់ខ្លួន​ជនល្មើស យកមក​ផ្តន្ទាទោស តាមច្បាប់​ឲ្យ​បានជា​ដាច់ខាត ក្នុង​គោលដៅ​រួមចំណែក​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​បងប្អូន​ជា​អាជីវករ ពាណិជ្ជករ និង​វិនិយោគិន​ជាតិ អន្តរជាតិ ឲ្យ​ប្រកប​ជីវភាព​រស់នៅ និង​អាជីវកម្ម​របស់ខ្លួន ដោយ​សុខដុមរមនា រួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ជឿនលឿន​ទៅមុខ​ជា​លំដាប់​៕​

សម្តេច​សខេង ផ្តល់រ​ង្វាន់​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​បង្ក្រាប​ចោរប្លន់ សរុប ២៧០ លាន​រៀល

សម្តេច​សខេង ផ្តល់រ​ង្វាន់​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​បង្ក្រាប​ចោរប្លន់ សរុប ២៧០ លាន​រៀល