លោក ឈាង វុន៖ សមរង្ស៊ី ចូលស្រុកបាន គ្រប់ពេលវេលា តែទទួលទោសសិន រឺក៏មានការលើកលែងទោស

ភ្នំពេញ៖ លោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភាមកពីក្រុមតំណាងរាស្ត្រសំឡេងភាគីច្រើន បានអះអាងនៅថ្ងៃព្រហស្បតិ៍្ត ទី២៤ ខែធ្នូ ឆ្នាំ២០១៥ ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន អាចចូលមកកម្ពុជាវិញ បានគ្រប់ពេលវេលា ។

ជាមួយគ្នានោះដែរ លោក ឈាង វុន បានបញ្ជាក់ថា ក្នុងករណីដែលលោក សមរង្ស៊ីចូលស្រុកវិញ ដោយមិនទទួលទោសនោះ លុះត្រាតែមានការលើកលែងទោសពីព្រះមហាក្សត្រ ។ លោកថា បើលើកលែងទោសដោយព្រះមហាក្សត្រ នោះក្នុងច្បាប់ចែងថា ទាល់តែមានការស្នើសុំពីនាយករដ្ឋមន្ត្រី បើមិនដូច្នេះទេព្រះមហាក្សត្រ មិនអាចសម្រេចបានឡើយព្រោះថា រដ្ឋធម្មនុញ្ញ ចែងច្បាស់ហើយ។

ទាក់ទិននឹងអវត្តមានរបស់សមាជិកសភានោះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារ ព័តមានក្រោយពិធីបំពាក់គ្រឿងឥស្សរិយស នារសៀល ថ្ងៃទី២៤ធ្នូ នៅវិមានរដ្ឋសភា ថាចំពោះ កាអវត្តមានរបស់សមាជិកសភា ដូចជា លោក សមរង្ស៊ី លោកកឹម សុខា សម្តេច តេជោនាយក រដ្ឋមន្ត្រី ហ៊ុនសែននិងសមាជិកផ្សេងទៀតនោះ គ្រឿងឥស្សរិយសទំាងអស់នៅតែរង់ចំាម្ចាស់ ជានិច្ច មានតែម្ចាស់ទេ មិនហានទទួលយកគ្រឿងឥស្សរិយស( លោក សម រង្ស៊ី) ។
លោក លើកឡើងទៀតថា ការអវត្តមានរបស់សមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា មកពីជាប់បេសកកម្ម ហើយការផ្តល់ព័តមាន នៃការទទួលគ្រឿងឥស្សរិយសនោះមាន ការប្រញាប់ ដោយមិនមានការគ្រោងទុក។

ជាមួយគ្នានោះដែរ ចំពោះការបំពាក់គ្រឿង ឥស្សរិយសដល់សមាជិកសភា នោះបន្ទាប់ពីមានការស្នើសុំពីសម្តេច ហើយ សំរិន ប្រធាន រដ្ឋសភា ចំណែកចំពោះគ្រឿងឥស្សរិយសនោះសម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច ហេងសំរិន មិនមានព្រះមហាក្សត្របំពាក់ជូន នោះទេ គឺគាត់ទទួលយកតែម្តង ។

ទាក់ទងនិងការមកទទួលគ្រឿងឥស្សរិយស មកពីគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិនោះ ត្រូវបានលោក សុខ ឥសាន ថា មកពីគណបក្សទំាងពីរ ឯកភាពគ្នា ក្នុងការរួមគ្នាធ្វើការដើម្បីបំរើប្រទេសជាតិ និងប្រជាពលរដ្ឋ។ ការផ្តល់គ្រឿង ឥស្សរិយស ដល់ សមាជិកសភាក្នុងនោះ ក៏មានលោកឈ្មោះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននោះក្រៅប្រទេសផងដែរ ប៉ុន្តែចំពោះអ្វីថាគាត់មកទទួល ឬ មិនទទួលនោះ ជារឿងរបស់គាត់។

លោក រៀល ខេមរិន្រ្ទ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងការសាទរ ចំពោះការទទួលបាននូវគ្រឿងឥស្សរយស នាគ្រានេះ។

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភា ផងដែរនោះ ឲ្យដឹងទៀតថាការស្នើគ្រឿងឥស្សរិយសនោះ ត្រូវបានសម្តេច ហេង សំរិន ស្នើសុំពីព្រះមហាក្សត្រមុន លោក សម រង្ស៊ីត្រូវបានសមាជិកសភាមកគណបក្សប្រជាជនកម្ពុជា ដល់អភ័យឯកសិទ្ធិ៕