មិន​ចេះ​ហែល​ទឹក ចុះ​ងូតទឹក​ស្រះ​ក្បែរ​ផ្ទះ​រអិល​ជើង​លង់​ស្លាប់

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ចុះ​ងូតទឹក​ស្រះ​ក្បែរ​ផ្ទះ ហើយ​រអិល​ជើង​​ធ្លាក់​ចូល​ទឹក​ជ្រៅ​លង់ទឹក​ស្លាប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​កន្សែង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ប្រភព​ពី​លោក​វរសេនីយ៍ទោ តូច សាកល អធិការ​នគរបាល​ស្រុក​ជីក្រែង បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ វី សា​រ៉េ​ត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។ លោក​បន្ត​ថា ក្រោយ​ពេល​កើតហេតុ លោក​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ជន​រង​គ្រោះ ដោយ​សន្និដ្ឋាន​ថា ពិតជា​បាន​លង់ទឹក​ស្រះ​ស្លាប់​ពិតប្រាកដ​មែន ដោយ​ស្ត្រី​រង​គ្រោះ​មិន​ចេះ​ហែល មិនមែន​ជា​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន​ទេ ។

បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​ស្រុក​ជីក្រែង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕