ថៃកាត់​ទោស​ប្រហារ​ជីវិត​ពលករ​ភូមា​ពី​រនាក់ ពី​បទឃាតកម្មសម្លាប់​ទេសចរអង់គ្លេស

ក្រោយ​ពី​មាន​សវនាការ​ដ៏​ចម្រូង​ចម្រាស នៅ​ទី​បំផុត តុលាការ​ថៃ បាន​ចេញ​សាលក្រម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កាត់ទោស ពលករ​ភូមា​ពីរ​នាក់ ឱ្យ​ជាប់​ទោស​ប្រហារ​ជីវិត​ ពី​បទ​ឃាតកម្ម​សម្លាប់​​ និងចាប់​រំលោភ​ ទេសចរ​ជាតិ​អង់គ្លេស​ពីរ​នាក់​ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៤។ មរណភាព​ទេសចរ​បរទេស​ទាំង​ពីរ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ភាព​ល្បី​ល្បាញ​របស់​ថៃ ប្រទេស​ទេចរណ៍ តែ​ក៏​ប្រលាក់​ប្រលូស​ខ្លាំង​ដោយ​អំពើ​ហិង្សា និងភាព​ខ្វះ​ខាត​ច្រើន​ក្នុង​​ដំណើរ​ការ​អង្កេត​តុលាការ។