អ្នក​កាសែត​ជប៉ុន​ម្នាក់​ទៀត ​ជាប់​ជា​ចំណាប់​ខ្មាំង​នៅ​ស៊ីរី

យោង​តាម​ការ​ផ្តល់​ព័ត៌មាន ​ពី​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន ​បាន​បញ្ជាក់​ថា ​ មាន​អ្នក​កាសែត​ជនជាតិ​ជប៉ុន ​ម្នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង ​ ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម ​នៅ​ស៊ីរី។ រដ្ឋាភិបាល​ជប៉ុន​ ​បាន​ទទួល​ដំណឹង​នេះ​ហើយ ​ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ អ្នក​កាសែត​ជនជាតិ​ជប៉ុន​រូប​នេះ ​ អាច​នឹង​ត្រូវ​គេ​សម្លាប់​ចោល ​រឺ​លក់​បន្ត​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​ផ្សេង​ទៀត ​ បើ​សិន​ជា​រដ្ឋាភិបាល​ជប៉ុន​ មិន​ព្រម​ប្រគល់​ប្រាក់​ជា​ថ្នូរ​ទេ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ចុងក្រោយ ​ ទទួល​បាន​ពី​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន។