នាង Chompoo ក្លែងខ្លួន​ជា​លោកតា​ណូអែល​

​តារា​ស្រី​មាន​ប្រជាប្រិយ​ភាពខ្លាំង​នឹងមាន​រូបរាង​ស្អាត ថែមទាំង​មាន​ស្វាមី​ជាម​ហា​សេ​ដ្ជី មក​តែងខ្លួន​ជា​លោកតា​ណូអែល ដែលមាន​ពុកមាត់ ពុកចង្ការ មាឌធំ ដុះ​ក្បាលពោះ ដើរ​រាំ ដើរ​ច្រៀង ដោយ​មិនមាន​នរណាម្នាក់​ចំណាំ​នាង​បានឡើយ​។​

នាង Chompoo ក្លែងខ្លួន​ជា​លោកតា​ណូអែល​

​ពិតជា​ប្លែក​ភ្នែក ហើយ​មាន​គេ​ថត​ជាច្រើន តែ​ដោយ​គ្មាន​នរណាម្នាក់​ចំណាំ​បានឡើយ​ថា​នេះ គឺជា​នាង Chompoo​។ នាង​បាន​តែងខ្លួន​បែបនេះ ដើរ​ពេញ​ផ្សារ​ចតុ​ចក្រ (Chatuchak) នាង​បាន​ជួប​បញ្ហា​ខ្លះ​នៅពេល​តែងខ្លួន​ជា​លោកតា​ណូអែល ព្រោះ​នាង​ត្រូវ​ពាក់​ក្បាលពោះ​នឹង​ខោអាវ ព្រមជាមួយ​អ​កាស​ធាតុ​រាង​ក្តៅ ជាមួយនឹង​ពុកចង្ការ​ថែមទៀត​។​

នាង Chompoo ក្លែងខ្លួន​ជា​លោកតា​ណូអែល​

​ប៉ុន្តែ​ការថត​នេះ បាន​ដំណើរការបាន​យ៉ាង​ល្អ ហើយនឹង​ត្រូវ​ចាក់​ជូន​ទស្សនា​នៅ​ថ្ងៃទី​25 ខែធ្នូ ដើម្បី​រីករាយ​ជាមួយ​បុណ្យ​ណូអែល​៕