សមត្ថកិច្ច​ខេត្តកំពង់ធំ​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​នៅ​ក្រុង​បាត់ដំបង​បាន​ម្នាក់

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​ខេត្តកំពង់ធំ​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​ស្រុក​បារាយណ៍ កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្លន់​នៅ​ខេត្តបាត់ដំបង​ហើយ​រត់​មក​លាក់ខ្លួន​នៅ​ស្រុក​បារាយណ៍ ។

លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ គុ​ច រ៉ា ជា​មុខសញ្ញា​ប្លន់​នៅ​ក្រុង​បាត់ដំបង ។ ខណៈ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​នៅ​ក្រុង​បាត់ដំបង​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ គុ​ច វី​រៈ ពី​បទ​លាក់​បំពួន​ជនល្មើស ។

លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មក​ពី​រាជធានី​ភ្នំពេញ​ទាំង​យប់ ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ​បន្ថែម និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕