មាស សុខ​សោភា ​អាច​ជោគជ័យ​ឬទេ​?

​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ កញ្ញា មាស សុខ​សោភា នឹងមាន​បទ​ថ្មី​សុទ្ធសាធ​មិន​ចម្លង​ពី​គេ ចំនួន​១០​បទ​ចេញលក់​ដោយ​បទ​ទាំងនោះ​ក្រោយពី​បាន​បង្ហោះ​នៅលើ​ប្រព័ន្ធ Youtube គឺមាន​ការគាំទ្រ​ច្រើន​គួរកត់សម្គាល់ ជាក់ស្ដែង​ដូចជា​បទ​«​ឆក់​» បទ​«​ខ្យល់អាកាស​» និង​បទ​«​មនុស្ស​ឯកា​ម្នាក់នេះ រស់​បាន​មួយថ្ងៃ​ទៀតហើយ​!» ជាដើម​តែ​គេ​មិនទាន់​ដឹងថា​នាង​នឹង​ទទួលបាន​ជោគជ័យ​ឬទេ​?​។​ ​ ​ការប្រកាស​ឈប់​ច្រៀង​បទ​ចម្លង​ពី​បរទេស បានធ្វើ​ឲ្យ​មានការ​កោតសរសើ​រយ៉ា​ង​ខ្លាំង​ដល់​ជំហរ​របស់​តារាចម្រៀង​មាស សុខ​សោភា​។

មាស សុខ​សោភា ​អាច​ជោគជ័យ​ឬទេ​?

កញ្ញា មាស សុខ​សោភា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​កញ្ញា​បានប្រកាស​ឈប់​ច្រៀង​បទ​ចម្លង​ពី​បរទេស និង​ស្នើ​ទទួល​ច្រៀង​តែ​បទ​និពន្ធ​ថ្មី​ប៉ុណ្ណោះ រាប់​ចាប់ពី​ពេល នេះ​តទៅ​។ ជំហរ​មិន​ធ្លាប់មាន​របស់​នាង កើតឡើង​បន្ទាប់ពី​មានការ​រិះគន់ ពី​សំណាក់​មហាជន​កាន់តែច្រើន ក្នុងពេល​វិស័យ​ចម្រៀង​របស់​ខ្មែរ​កាន់​តែមាន​ការរីក​ចម្រើន ប៉ុន្តែ​តារា​របស់​ខ្មែរ​ខ្លួនឯង​មួយចំនួន ច្រើនតែ​ល្បី​ដោយសារ​បទ​ចម្រៀង​រប​ស់បរ​ទេស​ទៅវិញ​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាន់តែច្រើន​បាន​កោតសរសើរ​ចំពោះ​ជំហរ​នេះ និង​ស្នើ​ឲ្យ​តារាចម្រៀង​ល្បីឈ្មោះ​ផ្នែក​យុវវ័យ​ផ្សេងទៀត រួមគ្នា​ប្រកាន់​ជំហរ​ដូច​នាង ដើម្បី​មុខមាត់​របស់​ប្រទេស​។​

មាស សុខ​សោភា ​អាច​ជោគជ័យ​ឬទេ​?

​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​ចាប់អារម្មណ៍​ថា​៖ ជំហរ​របស់​កញ្ញា មាស សុខ​សោភា គឺជា​ឆន្ទៈ​មួយ​គួរ​សរសើរ​ដែល​គួរតែ​តារា​សិល្បៈ​គ្រប់រូប​មានការ​ភ្ញាក់រលឹក​ហើយ​យក​គំរូ​តាម​។ លោក​ថា កញ្ញា មាស សុខ​សោភា មិនមែនជា​តារា​តែ​ម្នាក់​ដែល​បានប្រកាស​បែបនេះ​នោះទេ​ពោល គឺមាន​តារាចម្រៀង​ផ្សេងទៀត រួមមាន​អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង​ពេជ្រ សោភា និង​លោក​ហេង វិទូ ជាដើម សុទ្ធតែ​បាន​ប្រកាន់​ជំហរ​ឈប់​ច្រៀង​បទ​ចម្លង​ពី​បរទេស​បែបនេះ​ដូចគ្នា​ផងដែរ​។ លោ​កថា​តារា​ទាំង​៤ នឹង​ក្លាយជា​គំរូ​ដ៏​ល្អ ហើយក៏​ពិតជា​ធ្វើ​ឲ្យ​តារាចម្រៀង និង​អ្នក​ផលិត​ចម្រៀង​តែម្ដង មានការ​ភ្ញាក់​ឭក​ចំពោះ​បញ្ហា​នេះ ដែល​លោក​ថា​ដើម្បី​រួមគ្នា​បញ្ឈប់​ការ​បង្អាប់​មុខមាត់​រប​ស់​សិល្បៈ​ចម្រៀង​ខ្មែរ​។​

​លោក​មាស សុខ​រតនៈ អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន​បាន​អះអាងថា ជំហរ​របស់​កញ្ញា​មាស សុខ​សោភា គឺជា​អ្វីដែល​ថោ​ន​ចង់បាន​។ ចាប់ពី​ដំណាច់ឆ្នាំ​២០១៥​តទៅ លោ​កថា​ប្អូនស្រី​របស់ខ្លួន នឹង​គ្មាន​បទ​ចម្លង​ចេញលក់​ទៀត​ទេ លើកលែងតែ​បទ​មួយចំនួន ដែល​បាន​ថត​ហើយៗ​មិនទាន់​ចរាចរណ៍​ដាក់លក់​ឲ្យ​អស់​សព្វគ្រប់​នោះ​តែប៉ុណ្ណោះ​។ ​ ​កញ្ញា មាស សុខ​សោភា មាន​អ្នកនិពន្ធ​បទ​ចម្រៀង​និពន្ធ​ថ្មី​ផ្ទាល់ខ្លួន និង​មានការ​រៀបចំ​ដោយ​ផលិតកម្ម​ដែល​មិន​ខ្វល់​រឿង​ខ្វះ​បទ​ច្រៀង​នោះទេ​។ តែ​យ៉ាងណាក៏ដោយ កញ្ញា មាស សុខ​សោភា មិនអាច​ផ្កាប់មុខ​មិន​ច្រៀង​បទ​ចម្រៀង​ប្រភេទ​ចម្លង​ពី​គេ ដោយ​មិន​មើល​ពី​ហានិភ័យ​បានទេ ប្រសិនបើ​បទ​ថ្មី​ដែល​បានចេញ​លក់ មិនអាច​ទទួលបាន​ជោគជ័យ​ដូច​បទ​ចម្លង​ពី​គេ​នោះ​។

មាស សុខ​សោភា ​អាច​ជោគជ័យ​ឬទេ​?

លោក​មាស សុខ​រតនៈ បាន​ឲ្យ​ដឹង ថា​៖ បើ​ទីផ្សារ​បទ​ថ្មី​ជោគជ័យ នោះ កញ្ញា មាស សុខ​សោភា នឹងមិន​មាន​បទ​ចម្លង​ចេញលក់​ទៀត​ទេ ប៉ុន្តែ​បើ​អ្វីៗ​បាន​ផល​ស្ដួចស្ដើង គឺ​ទោះជា​ត្រូវ​មហាជន​ខ្លះ​សើចចំអក​រឿង​ស្ដោះ​ហើយ​លេប​វិញ ក៏​ត្រូវតែ​ប្ដូរ​ជំហរ​នោះដែរ ដោយ​មិនអាច​ផ្កាប់មុខ​តម្រូវ​តែ​ទឹកចិត្ត​មនុស្ស​មួយក្រុម​បានឡើយ​។ យ៉ាងណាមិញ លោក​អះអាងថា​បទ​ថ្មី​ដែល​គ្រោង​និពន្ធ​ឲ្យ​នាង​ច្រៀង គឺ​ដាច់ខាត​ត្រូវតែ​សម្រិតសម្រាំង​ដើម្បី​ប្រកួតប្រជែង​នឹង​បទ​ចម្លង​ដែល​តារា​ផ្សេងទៀត​នៅតែ​បន្ត​ច្រៀង​នៅឡើយ​។​

​កន្លងមកនេះ​គេ​សង្កេតឃើញថា Page Facebook របស់​តារាចម្រៀង​ល្បីឈ្មោះ កញ្ញា មាស សុខ​សោភា ត្រូវបាន​គេ Hack ចូល​ហើយ​បង្ហោះ​វីដេអូ អាសអាភាស មាន​ទាំង​ក្បាច់​រួមរ័ក ប្លែកៗ​ដែល ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង និង​អ្នកលេង Facebook នាង​ជាច្រើន មានការ​ហួសចិត្ត និង​ការបង្ហាញ​វីដេអូ​បែបនេះ ជា​សាធារណៈ​។​​លោក មាស សុខ​រតនៈ ដែលជា​បងប្រុស​បង្កើត​របស់ កញ្ញា មាស សុខ​សោភា និង​ជា អ្នកចាត់ការ​ទូទៅ របស់​ផលិតកម្ម​ថោ​ន​បាន​ទទួលស្គាល់ថា ជាការ​ពិតណាស់​មួយរយៈ​នេះ គេ​បាន Hack ចូល Page Facebook របស់ អាភា​(​ប្អូនស្រី​)​ច្រើនណាស់ ដោយ​លើក​នេះ​វាយប្រហារ​ច្រើនជាង​លើក​មុន​ទៀត​។​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ​ហាក់​ពុំ​ឃើញ​មាន​រូបភាព​បែប​អាសអាភាស​នោះ​ទៀត​ដែរ​ដោយ​គេ ឃើញ​មានការ​បង្ហោះ​នូវ​រូបភាព​នាង​ជាធម្មតា​ឡើងវិញ​ហើយ​។​

​ស្រប​ពេលដែល​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ មាស សុខ​សោភា ត្រូវបាន​គេ លួច​ធ្វើការ​បង្ហោះ​ចូល​នូវ​រូបភាព​អាសអាភាស​មានដូចជា​កា​រ​បង្ហាញ​ក្បាច់​ប្រយុទ្ធ​នៅលើ​គ្រែ​និង​ឃ្លី​ប​វីដេអូ​សិច​នោះ​នាង​ក៏ត្រូវ​បាន​អង្គការ​មូលនិធិ​អាស៊ី​ធ្វើការ​វាយតម្លៃថា​មាន​ភាពលេច​ធ្លោ​ជាងគេ​ក្នុងចំណោម​អ្នកសិល្បៈ​ព្រោះ​មាន​ចំនួន​អ្នក​Like​ដល់​ទៅ​ចំនួន​ជាង​២​លាន​នាក់​ពោលគឺ លើស​ទាំង​ប្រព័ន្ធ ផ្សព្វផ្សាយ និង​អ្នកនយោបាយ​ទៀតផង​។​អង្គការ​មូលនិធិ​អាស៊ី​បានបង្ហាញ​ពី​ចំនួន​អ្នក Like នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ មាស សុខ​សោភា​មាន​ចំនួន​២.០០៨.៧៧៦​នាក់​ដែលជា​ចំនួន​ដ៏​ច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​ចាត់ ទុក​ថា​មានតែ​នាង​ម្នាក់​ក្នុង​ពិភព​សិល្បៈ​ដែល​លេចធ្លោ​ជាងគេ ៕ ដេវីត​

មាស សុខ​សោភា ​អាច​ជោគជ័យ​ឬទេ​? មាស សុខ​សោភា ​អាច​ជោគជ័យ​ឬទេ​?