បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា និង​មាន​អាវុធ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្ទោង​ធ្វើការ​ចាប់ខ្លួន​ចាប់​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញើ​ម អ៊ី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​និ​ពេជ្រ ឃុំ​និ​ពេជ្រ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៣៣ ចុះ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ ចុក ងួ​ន ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា និង​មាន​អាវុធ ដែល​បាន​ប្រព្រឹត្តិ​នៅ​ក្នុងភូមិ​ដូន​ឈូក ឃុំ​និ​ពេ​ជ ស្រុក​កំពង់ស្វាយ កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១០ យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕