Q&A : តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច​ដើម្បី​កុំឱ្យ​ប្រដាប់​ភេទបុរស​មាន​ក្លិន​អាក្រក់​តទៅទៀត ?

​សំណួរ ​៖
​នាង​ខ្ញុំ​មាន​ស្វាមី​ជា​ជនជាតិ​បរទេស​ទើប​រៀបកា​ហើយ​ថ្មីៗ​ដោយ​គាត់​បានមក​រស់នៅ​ប្រទេស​កម្ពុជា ។ ពីមុន​ប្រដាប់ភេទ​របស់គាត់​មិនមាន​ក្លិន​ទេ តែ​កាលពី​ថ្មីៗ​នេះ​នៅពេលដែល​ខ្ញុំ​ធ្វើ​ឱ​រាល់​សិច​ដោយ​ប្រើ​មាត់​ឱ្យ​គាត់​បែរ​ជាមាន​ក្លិនឆ្អាប​ប្លែក​ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​ចង់​ក្អួត ។

កាលពី​ដំបូង​ឡើយ​នាង​ខ្ញុំ​គិតថា ដោយសារ​គាត់​ចេញទៅ​ធ្វើការ​ខាងក្រៅ​ហើយ​ចូលមក​ដល់ផ្ទះ​មិនទាន់បាន​ងូតទឹក​ហើយ​ខ្ញុំ​ធ្វើ​ឱរា​ល់​សិច​ទើប​មាន​ក្លិន​បែបនេះ ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ទោះជា​ពេល​គាត់​ងូតទឹក​លាង​សម្អាត​ហើយក៏​ប្រដាប់ភេទ​របស់គាត់​នៅតែមាន​ក្លិន​ដដែល​ឆ្អាប​ដដែល ។ ឥឡូវនេះ​ក្លិន​កាន់តែ​អាក្រក់ៗ​ទៅ ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​លែង​ចង់ ។ គាត់​ចេះតែ​បង្ខំ​ខ្ញុំ​ឱ្យធ្វើ​ឱរា​ល់​សិច​ដោយ​ប្រើ​មាត់​ទាំង​ក្លិន​បែបនេះ តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច​ដើម្បី​កុំឱ្យ​ប្រដាប់​ភេទបុរស​មាន​ក្លិន​អាក្រក់​ដូច្នេះ​តទៅទៀត ?

Q&A : តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច​ដើម្បី​កុំឱ្យ​ប្រដាប់​ភេទបុរស​មាន​ក្លិន​អាក្រក់​តទៅទៀត ?

ចម្លើយ​ ៖
​ក្លិន​នៅ​ទី​អាថ៌កំបាំង ពិសេស​ប្រដាប់ភេទ​អាច​កើតឡើង​ទាំង​បុរស និង ស្ត្រី ។ មូលហេតុ​ដំបូង​ដែល​បណ្តាលឱ្យ មាន​ក្លិន គឺអាច​កើតមក​ពី​ការប្រមូលផ្តុំ​នៃ​បាក់តេរី​ក្នុង​សម្លៀកបំពាក់ ពិសេស​ត្រង់​ខោ​ក្នុង​តែម្តង ។ ហេតុនេះ​បើ​ខោ​ក្នុង​មិនបាន​បោកគក់​យូរថ្ងៃ ឬ​ហាល​មិន​ស្ងួត​ក៏​ជា​ប្រ​ភ​ព្វ​ចម្លង​មេរោគ​ទៅដល់​ប្រដាប់ភេទ​បានដែរ ។​ ​ក្រៅពីនេះ​មូលហេតុ​ដែល​បង្ក​ឱ្យ​កើតមាន​ក្លិន​ប្រដាប់ភេទ​ដែរនោះ គឺ​បញ្ហា​របប​អាហារ​តែម្តង ពិសេស​ការ​​បរិភោគ​អាហារ​ប្រភេទ​ក្លិន​ខ្លាំង​ក៏​ធ្វើឱ្យ​ទឹក​ស្ពែ​ម​របស់​បុរស​មាន​ក្លិន​អាក្រក់​បានដែរ ។

ក្រៅពីនេះ​គប្បី​សាកសួរ​ពី​របៀបរបប​ការរស់នៅ​របស់គេ​ថា តើ​គាត់​ចូលចិត្ត​អ្វី ? ដែល​ក្នុងនោះ​មានដូចជា​ការបរិភោគ ការ​ស្លៀកខោ​ក្នុង​ជាដើម បើ​ឃើញ​ចំណុច​ទាំង​ពីនេះ​ខុសពី​ប្រក្រតី​គប្បី​ដោះស្រាយ​ចេញ​ភ្លាម ។ ក្រៅពីនេះ​បើ​ចង់​បំបាត់​អាការ​ក្លិនឆ្អាប​នៃ​ប្រដាប់ភេទ​គប្បី​រក​ផ្លែ​ម្នាស់​មក​បរិភោគ​រយៈពេល ១ ឬ ២ ម៉ោង​មុន​រួមភេទ​ដើម្បី​ជួយ​បំបាត់​ក្លិន ៕ដេប៉ូ

Q&A : តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច​ដើម្បី​កុំឱ្យ​ប្រដាប់​ភេទបុរស​មាន​ក្លិន​អាក្រក់​តទៅទៀត ?