វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៥

ខេត្តសៀមរាប ៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៥ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលាក្រុង​សៀមរាប ក្រោម​អធិបតីភាព​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ លោក លោក​ជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់​ដឹកនាំ​​មន្ទីរ អង្គភាព តំណាង​អង្គការ​សង្គម​ស៊ី​វិល អាជ្ញាធរ​ក្រុង ស្រុក​ទាំង​៣ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ប្រាសាទបាគង ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប ប្រមាណ​ជាង​៥០០​នាក់​ចូលរួម​ផង​ដែរ ។

អង្គ​វេទិកា​នេះ​មាន​គោលបំណង ដើម្បី​ផ្តល់​ឱកាស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​មក​ពី​ក្រុង​/​ស្រុក​ទាំង​៣ បាន​ស្វែង​យល់​ពី​ស្ថានភាព​ទូទៅ​នៃ​ការ​អភិវឌ្ឍ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​បញ្ហា​ប្រឈម​ដែល​កើត​មាន​កន្លង​មក ហើយ​វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​ក្នុង​ការ​បញ្ចេញ​នូវ​មតិ​​យោបល់​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ទុក្ខ​កង្វល់ សំណូមពរ តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​ខ្លួន ។

ម្យ៉ាងទៀត​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ សម្រាប់​លើកកម្ពស់​គណនេយ្យ​ភាព តម្លាភាព ការ​ឆ្លើយ​តប និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ សំខាន់​យុវជន និង​ជន​ងាយ​រង​គ្រោះ ក្នុង​កិច្ច​ដំណើ​ការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដោយ​ផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព
29044