ថៃ ៖ ត្រី​មួយ​ក្បាលមាន​តែមួយ​កំណាត់​ខ្លួន មានជីវិត​រស់ ៦ ខែ​

​បុរស​ម្នាក់​បាន​ទិញ​ត្រី​មួយ​ក្បាល​ដែល​មានតែ​ពាក់កណ្តាល​ខ្លួន តែ​នៅមាន​ជីវិត​រស់នៅ​ឡើយ​ក្នុង​អាង​ស្តុក​ត្រី​មួយ​នៅឯ​ផ្សារ យកទៅ​ចិញ្ចឹម​នៅឯ​ផ្ទះ​របស់គាត់​។​

​បុរស​រូបនេះ​មាន​ដើមកំណើត​មកពី​ខេត្ត​រ៉ា​ចា​បូរី ប្រទេស​ថៃ​។ គាត់​បាន​ប្រាប់​ដល់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ត្រី​មួយ​ក្បាល​នេះ​បាន​ដាច់​មួយ​កំណាត់​ខ្លួន​ផ្នែក​កន្ទុយ នៅពេលដែល​វា​ខំព្យាយាម​លោត​ចេញពី​ស្រះ ដែល​គេ​ចាក់​ក្រវ៉ាត់​ដោយ​បេតុង​។ ហេតុនេះ ឆ្អឹង​របស់​វា​ត្រូវ​បាក់​ជា​កំណាត់ៗ​។ ក្រោយមក ឆ្អឹង​នោះ​ក៏​ពុកផុយ ធ្វើ​ឲ្យ​មួយ​កំណាត់​ខ្លួន​ផ្នែក​កន្ទុយ​នោះ​ត្រូវ​ដាច់ចេញពី​ផ្នែក​ក្បាល​។​

​បើទោះជា​មានខ្លួន​តែ​ពាក់កណ្តាល​ក្តី ត្រី​មួយ​ក្បាល​នេះ​អាចមាន​ជីវិតរ​ស់បាន​រហូតដល់ ៦ ខែ​។ វា​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​ភូមិ​ផ្សេងៗ​ជាមួយ​ម្ចាស់​របស់​វា ដើម្បី​បង្ហាញ​ដល់​សាធារណជន​៕

​វីដេអូ