ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង​លើក​ឡើង​ពី​ក្តី​កង្វល់​៤​ចំណុច​ក្នុង​វេទិកាសាធារណៈ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​សម្តែង​នូវ​ក្តី​កង្វល់​របស់​ពួក​គាត់​​ចំនួន​៤​ចំណុច គឺ​ ១-​ដី​បង្កបង្កើន​ផល​ស្រូវប្រាំង ២-ពី​តម្លៃ​ភ្លើង​អគ្គិសនី​ថ្លៃ ៣-ពី​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ​៥៤​គ្រួសារ ដែល​រស់នៅ​ជាង​៣០​ឆ្នាំ បែ​ជា​ស្ថិត​ក្នុង​ដី​របស់​មន្ទីរ​កសិកម្ម​ខេត្ត និង​ ៤-ប្រជា​ការពារ​ត្អូញត្អែរ ពី​ការងារ​ច្រើន តែ​គ្មាន​ប្រាក់ខែ ។

ការ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាលាឆាន់​វត្ត​អារញ្ញ​ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ ក្រោម​អធិបតីភាព​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​អភិបាលរង​ខេត្ត និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព