រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4


រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

Jurgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool ធ្លាប់​បាន​លើក​ឡើង​តាំង​ពី​ពេល​ឡើង​ដឹក​នាំ​ដំបូង​ថា លោក​នឹង​មាន​ការងារ​ច្រើន​ត្រូវ​ដោះ​ស្រាយ​នៅ​ក្រុម​ហង្ស​ក្រហម។

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

Liverpool បាន​ចាញ់​ក្រុម​សិស្ស​ប្អូន​មក​ពី​លីក​ក្រោម​ Watford ៣-០ ​កាល​​ចុង​សប្ដាហ៍​មុន​​ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​គម្លាត​៥​ពិន្ទុ​ពី​​​​ក្រុម​កំពូល​ទាំង​៤ (Top 4) ឬ​តំណែង​លេង​នៅ​ UEFA Champions League រដូវ​កាល​ក្រោយ។ ខាង​ក្រោម​នេះ គឺជា​បញ្ហា​៧​​យ៉ាង ដែល​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​បន្ត​សង្ឃឹម​​បាន​ Top 4៖

 

១. អ្នកចាំទី៖

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

Simon Mignolet គឺជា​អ្នកចាំទី​ដៃ​ទី​១​របស់​ Liverpool ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ តែង​មាន​កំហុស​ជា​ញឹកញាប់ ហើយ​កំហុស​ទាំង​នោះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​លទ្ធផល​ក្រុម​ហង្ស​ក្រហម​មិន​តិច​ដែរ។ រីឯ​អ្នកចាំទី​ដៃ​ទី​២​ Ádám Bogdán ​ដែល​ជាប់​ជម្រើស​ដំបូង​ កាល​​ចាញ់​ Watford ​ក៏​កាន់​តែ​យ៉ាប់​​យឺន​ទៀត​ បន្ទាប់​ពី​ភ្លាត់​​ជា​បន្ត​បន្ទាប់។ Klopp អាច​​នឹង​ទិញ​ចូល​អ្នកចាំទី​ថ្មី​ នា​ខែ​មករា​នេះ។

 

២. ​ខ្សែ​ការពារ​កណ្ដាល៖

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

Liverpool តែង​តែ​មាន​កំហុស​នៅ​​តំបន់​ការពារ​កណ្ដាល​ជា​ញឹកញាប់ ហើយ​ការ​ចាប់​ដៃ​គូ​រវាង​ Martin Skrtel និង​ Mamadou Sakho កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​បាន​​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ហើយ ដូច្នេះ​ Klopp អាច​នឹង​ត្រូវ​ការ​ខ្សែ​ការពារ​កណ្ដាល​ថ្មី​ នៅ​ខែ​មករា​ខាង​មុខ​នេះ ​បន្ទាប់​ពី​​ Skrtel រង​របួស​ត្រូវ​អវត្តមាន​៦​សប្ដាហ៍​ទៀត។

 

៣. ​ខ្សែ​ការពារ​ឆ្វេង៖

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

Albert Moreno ​មាន​សមត្ថភាព​រត់​លឿន​ និង​បម្រើ​ល្អ​គ្រាន់​បើ ប៉ុន្តែ​កីឡាករ​រូប​នេះ តែង​​ចាក​ចោល​ពី​ទីតាំង​របស់​ខ្លួន​ និង​អន់​​ខាង​ការពារ។ Klopp គួរ​តែ​មាន​វិធី​ជួយ​ឲ្យ​កីឡាករ​​វ័យ​ក្មេង​អេស្ប៉ាញ​រូប​នេះ ​​លេង​ប្រសើរ​ជាង​មុន ឬ​អាច​ទិញ​ចូល​ថ្មី។

 

៤. ​ខ្សែ​ប្រយុទ្ធ៖

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

​Daniel Sturridge អវត្តមាន​មិន​ចេះ​ឈប់​ គឺជា​បញ្ហា​ធំ​របស់​ហង្ស​ក្រហម ​ខណៈ​ដែល​ Klopp ហាក់​អស់​ជំនឿ​លើ​ Christian Benteke បន្ទាប់​ពី​ដាក់​ឲ្យ​បម្រុង​កាល​ពី​ចុង​សប្ដាហ៍។ Benteke ​នឹង​ត្រូវ​បង្ហាញ​ទម្រង់​លេង​ឲ្យ​បាន​ល្អ​ដូច​នៅ​ Aston Villa វិញ ឬ​បើ​ពុំ​នោះ​ទេ Klopp នឹង​អាច​លក់​ចេញ។

 

៥. ​ការ​បាក់​ទឹក​ចិត្ត៖

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

គ្រប់​ពេល​ដែល​ Liverpool ត្រូវ​គេ​ស៊ុត​ចូល​មុន​ ពួកគេ​តែង​តែ​បាក់​ទឹក​ចិត្ត​យ៉ាង​លឿន​ភ្លាមៗ​តែ​ម្ដង ដូច​ជា​កាល​ចាញ់​ Watford ជា​ដើម។ ដូច្នេះ​ Klopp ត្រូវ​តែ​មាន​វិធីសាស្ត្រ ពង្រឹង​ផ្នែក​ស្មារតី​ឲ្យ​ខ្លាំង​ជាង​មុន។

 

៦. ប្រធាន​ក្រុម៖

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

តាំង​ពី​ Steven Gerrard ចាក​ចេញ ហង្ស​ក្រហម​បាន​ផ្ទេរ​តំណែង​ប្រធាន​ក្រុម​ទៅ​ឲ្យ​ Jordan Henderson ប៉ុន្តែ​កីឡាករ​រូប​នេះ ​បាន​អវត្តមាន​ច្រើន​ប្រកួត​ដែរ ខណៈ​ដែល​ James Milner ​ជា​អនុ​ប្រធាន​ក្រុម​​មាន​បទ​ពិសោធន៍​ច្រើន ប៉ុន្តែ​កីឡាករ​ទាំង​២​នាក់​នេះ ហាក់​ពុំ​សូវ​មាន​ឥទ្ធិពល អាច​ដឹក​នាំ​ក្រុម​លើ​ទីលាន​បាន​ល្អ​ឡើយ។

 

៧. ខ្វះ​កីឡាករ​មាន​បទពិសោធន៍៖

 

រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

Liverpool គឺជា​ក្រុម​ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​ក្មេងៗ​ដូច​ជា Emre Can, Moreno, Divock Origi, Roberto Firmino, Jordon Ibe និង​ Philippe Coutinho សុទ្ធ​តែ​ក្មេងៗ ដែល​ពួកគេ​ខ្វះ​បទពិសោធន៍ ដើម្បី​កែ​ប្រែ​ស្ថានការណ៍​គ្រប់​សប្ដាហ៍​បាន។ Klopp ត្រូវ​តែ​​មាន​គម្រោង​ថ្មី ដើម្បី​ជួយ​ពួកគេ​ ឬ​អាច​នាំ​ចូល​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​វិញ៕

 

-ចុចអាន៖ ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror