ទស្សនា​វីដេអូ​នៃ​​​ការ​កើន​ឡើង​​​សំណល់​​លំហ​​អាកាស​​ រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​នេះ​

ទស្សនា​វីដេអូ​នៃ​​​ការ​កើន​ឡើង​​​សំណល់​​លំហ​​អាកាស​​ រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​នេះ​

សំណល់​លំហអាកាស​ (space junk) បាន​ក្លាយ​ជា​បញ្ហា​មួយ​ក្នុង​ដំណើរ​រុក​រក​នៅ​លំហអាកាស ហើយ​សំណល់​ទាំង​នេះ​មាន​ការ​កើន​ឡើង​ជានិច្ច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​ការ​កើន​ឡើង​ កាក​សំណល់​អាកាស​រយៈ​ពេល​៦០​ឆ្នាំ​មក​នេះ​៖

 

 

 

ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៥០​មក​ ចំនួន​នៃ​កាក​សំណល់​​មាន​ការ​កើន​ឡើង​យ៉ាង​រហ័ស។ នៅ​ឆ្នាំ​២០១៣​​ អង្គការ​ណាសា​បាន​ឲ្យ​ដឹងថា​​​ មាន​​ការ​សំណល់​ចំនួន​៥​សែន​បំណែក​ដែល​ធ្វើ​ដំណើរ​​លើ​​គន្លង​គោចរ​នៃ​ផែន​ដី​ ដែល​ល្បឿន​ធ្វើ​ដំណើរ​របស់​វា​គឺ​ ​២៨១៦៣​គ.ម​/ម៉ ហើយ​ទំហំ​របស់​វា​ប៉ុន​កូន​ឃ្លី​​ ឬ​​ធំ​ជាង​នេះ។ ​​​​

 

ទស្សនា​វីដេអូ​នៃ​​​ការ​កើន​ឡើង​​​សំណល់​​លំហ​​អាកាស​​ រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​នេះ​

 

គួរ​បញ្ជាក់​ថា ​ការ​កើន​ឡើង​នៃ​កាក​សំណល់​ទាំង​នេះ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​​មាន​បណ្ដាល​មក​ពី​​បុក​ទង្គិច​គ្នា​រវាង​​ផ្កាយ​រណប​នឹង​ផ្កាយ​រណប​ និង​​ការ​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ដើម៕​​​​​​​​​

 

​​​​​​​​​​​​​​​​​​​

ចុច​អាន៖ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ព្រមាន​ពី​​គ្រោះ​ថ្នាក់​នៃ​ផ្កាយ​ដុះ​កន្ទុយ​ទំហំ​៩៨​គ.ម

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ Engadget