​​ព្រឹក​ម៉ោង​ ​៥​ចេញ​លក់​​​​​​អន្សម​អាំង​​បាន​​​ចំណូល​មិន​គួរឲ្យ​ជឿ

​​ព្រឹក​ម៉ោង​ ​៥​ចេញ​លក់​​​​​​អន្សម​អាំង​​បាន​​​ចំណូល​មិន​គួរឲ្យ​ជឿ

​បុរស​​ឈ្មោះ​ ប៊ុន ថាន ចេញ​លក់​នំ​​អន្សម​អាំង​ជា​រៀង​រាល់​ថ្ងៃ ​នា​វេលា​ម៉ោង​ប្រហែល​៥​​​ព្រឹក​​​​ម្ដុំ​មុខ​មន្ទីរ​​ពេទ្យ​​លោក​សង្ឃ មួយ​ថ្ងៃ​​ទទួល​បាន​ចំណូល​​ជាង​២០​ម៉ឺន​រៀល។

 

​​ព្រឹក​ម៉ោង​ ​៥​ចេញ​លក់​​​​​​អន្សម​អាំង​​បាន​​​ចំណូល​មិន​គួរឲ្យ​ជឿលោក ប៊ុន ថា កំពុង​អាំង​នំ​អន្សម​

 

​លោក​​ ប៊ុន ថាន ​បាន​ឲ្យ​ដឹង​ព្រឹក​នេះ​ថា ​នា​វេលា​ម៉ោង​​​ជាង​ ៤​​​លោក​ភ្ញាក់​ពី​ដំណេក​ ដើម្បី​បង្កាត់​ភ្លើង​អាំង​អន្សម​​យក​ទៅ​លក់។ ក្នុង​មួយ​ថ្ងៃ​លោក​លក់​អស់​​ ២២០​​នំ​យ៉ាង​តិច​​ នំ​មួយ​លោក​លក់​ក្នុង​តម្លៃ​១ពាន់​រៀល។ លោក​ចេញ​​ទៅ​លក់​ម៉ោង​ប្រហែល​ជាង​៥​ព្រឹក​​ នៅ​ម្ដុំ​មុខ​ពេទ្យ​លោក​សង្ឃ។ ​ប្រសិន​បើ​លក់​ទីនោះ​មិន​អស់​ នឹង​បន្ត​ទៅ​លក់​នៅ​ផ្សា​​អូរឫស្សី​។ ​

 

លោក​បន្ត​ថា ពេល​ល្ងាច​លោក​ឆា​អង្ករ​ដំណើប​​ជា​មួយ​ខ្ទិះ​ និង​សាច់​ដូង​(​ដាក់​ប៊ី​​ចេង ស្ករ និង​អំបិល​​ រស់​ជាតិ​ប្រៃ​ផ្អែម​តិចៗ​) ​មិន​ឲ្យ​ឆ្អិន​ពេក។ លុះ​ម៉ោង​៨​​យប់​លោក​រៀប​ចំ​​​វេច​ខ្ចប់​ឲ្យ​រួចរាល់​ ដល់​ម៉ោង​ប្រហែល​ជាង ​៤ទាប​ភ្លឺ​​ទើប​ដាក់​អាំង​ដើម្បី​​យក​ទៅ​លក់។ ​​​​

 

​បើ​គិត​មក​ដល់​ពេល​នេះ​  ប៊ុន​ ថា​ លក់​អន្សម​អាំង​ជាង ៣​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​ដែល​​ត្អូញ​ត្អែរ​​អ្វី​ពី​ការ​ងារ​របស់​គាត់​ឡើយ​ ថែម​ទាំង​​សប្បាយ​ចិត្ត​ និង​​មុខ​របរ​​ដែល​ទទួល​បាន​ចំណូល​សមរម្យ​​មួយ​នេះ​ទៀត​ផង៕

 

​​ព្រឹក​ម៉ោង​ ​៥​ចេញ​លក់​​​​​​អន្សម​អាំង​​បាន​​​ចំណូល​មិន​គួរឲ្យ​ជឿ

 

​​ព្រឹក​ម៉ោង​ ​៥​ចេញ​លក់​​​​​​អន្សម​អាំង​​បាន​​​ចំណូល​មិន​គួរឲ្យ​ជឿ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
រូប​ថត​៖ ទូរសព្ទ​ដៃ​