តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥


តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

ឆ្នាំ​២០១៥​ គឺ​ជា​ឆ្នាំ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ព្រោះ​មាន​តារា​អាស៊ី​ជា​ច្រើន​គូ​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយគ្នា។ ដូច​​ជា​តារា​សម្ដែង​ប្រុស​កូរ៉េ Bae Yong Joon បាន​ប្រកាស​ទំនាក់ទំនង​ស្នេហ៍​​ជាមួយ​នឹង​​តារា​សម្ដែង Park Soo Jin ហើយ​ក៏​បាន​ចូល​រោងការ​ជាមួយ​គ្នា។ ចង់​ដឹង​ឆ្នាំ​នេះ​តារា​ណា​ខ្លះ​រៀបការ​សូម​មើល​ខាងក្រោម៖

 

១.​តារា​សម្ដែង​កូរ៉េ Kim Moo Yeol និង  Yoon Seung Ah

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

 

តារា​សម្ដែង​កូរ៉េ​ទាំង​ពីរ​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ មេសា។​ ក្នុង​ពិធី​ដ៏​ពិសេស​នោះ​មាន​ការ​ចូលរួម​ពី​មិត្ត​សំឡាញ់​របស់​ពូក​គេ​ជា​ច្រើន​ដូចជា Song Joong Ki, Lee Kwang Soo, Gong Hyo Jin, Leeteukក្រុម Super Junior និង Lee Ha Nui។

 

២.​ តារា​សម្ដែងប្រុស Yoon Sang Hyun និង​តារា​ចម្រៀង Maybe

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

 

តារា​សម្ដែង​និង​ចម្រៀង Yoon Sang Hyunនិង​តារា​ចម្រៀងMaybe ​ បាន​​ចាប់​ដៃ​គ្នា​រៀបការ​នៅ​សណ្ឋាគារ Sheraton Grande Wakerhill ក្នុង​ទីក្រុង​សេអ៊ូល​ កាល​ពី​ថ្ងៃ​ទី​ ៨ ខែ កុម្ភៈ។

 

៣. តារា​សម្ដែង​​ប្រុសBae Young Jun និង Park Soo Jin

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

 

Bae Young Jun និង Park Soo Jin ភ្ជាប់​ពាក្យ​នៅ​ខែ ឧសភា បន្ទាប់​ក៏​រៀប​អាពាហ៍ពិពាហ៍​​នៅ​ថ្ងៃ​ទៅ ២៧ ខែ កក្កដា។​ មង្គល​ការ​ពួក​គេ​ក៏​ប្រារព្ធ​នៅ​ សណ្ឋាគារ Sheraton Grande Wakerhill ដូច​ តារា​សម្ដែងប្រុស Yoon Sang Hyun និង​តារា​ចម្រៀង Maybe ដែរ។ តារា​ទាំង​ពីរ​បាន​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​សមុទ្រ​ខាង​ត្បូង​នៃ​ប្រទេស​កូរ៉េ។

 

៤. តារា​សម្ដែង​​​ចិន AngelaBaby និង​តារា​សម្ដែង​ចិន Huang Xiaoming

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

AngelaBaby តារា​​ស្រី​​ក្នុង​រឿង  “Running Man” និង Huang Xiaoming តួ​ប្រុស​ក្នុង​រឿង “Summer’s Desire” រៀបការ​នៅ​ថ្ងៃ​ទៅ ៧ ខែ តុលា​ ដែល​រៀបចំ​នៅ​​មជ្ឈមណ្ឌល​ Shanghai Exhibition Center បន្ទាប់​ពី​ស្រលាញ់​គ្នា​៥​ឆ្នាំ​។ មង្គលការ​តារា​​ល្បី​ទាំង​២​អាច​ចាត់​ទុក​ថា​ ជា​មង្គលការ​ដ៏​ក្រើក​មួយ​នៅ​ក្នុង​សិល្បៈ​អាស៊ី​​សម្រាប់​ឆ្នាំ​២០១៥ ព្រោះHuang Xiaoming បាន​​បំពាក់​ចិញ្ចៀន​រៀបការ​ដល់​ទៅ​៦​ការាត់​ជា​មួយ​នឹង​មកុដ ហើយ​បាន​អញ្ជើញ​តារា​ចិន ហុងកុង​ជា​ច្រើន​អ្នក​​​និង​​បាន​ទាញ​ចំណាប់​អារម្មណ៍​​សារព័ត៌មាន​​យ៉ាង​ខ្លាំង។​

 

៥. ​តារា​សម្ដែង​ស្រី​កូរ៉េ Lee Na Young និង Won Bin

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

 

កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ ធ្នូ ឆ្នាំ ២០១៥ តារា​សម្ដែង​ប្រុស​កូរ៉េ Won Bin និង តារា​សម្ដែង​ស្រី​កូរ៉េ Lee Na Young បាន​ក្លាយ​ជា​ម្ដាយ​ឪពុក​គេ។ ពួក​គេ​​បាន​ប្រកាស​មាន​ផ្ទៃពោះ​ជិត​២​ខែ បន្ទាប់​ពី​រៀបការ​ស្ងាត់​ៗ។

 

៦. ​Dong Ho អតីត​សមាជិក UKISS និង​គូ​ដណ្ដឹង

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

 

Dong Ho បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្លួន​​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ វិច្ឆិកា នៅ​សណ្ឋាគារ Patio Nine ក្រុង​សេអ៊ូល។

 

៧. តារា​សម្ដែង​ប្រុស​កុរ៉េ Aha Jae Wook និងChoi Hyun Joo

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

Aha Jae Wook និងChoi Hyun Joo បាន​រៀបការ​​នៅ​ថ្ងៃ​ទី ១ ខែ មិថុនា​ ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ចំនួន​៧០០​នាក់ ចូលរួម​នៅ​សណ្ឋាគារ Banyan Tree Hotel and Resort ។

 

៨. តារា​សម្ដែង​ស្រី​កូរ៉េ Nam Sang Mi ​និង​មិត្ត​ប្រុស​​ជា​អ្នក​ជំនួញ

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥

 

តារា​ស្រី​ក្នុង​រឿង “The Joseon Gunman” Nam Sang Miនិង​មិត្ត​ប្រុស​​ដែល​ជា​អ្នក​ជំនួញ​បាន​រៀប​មង្គលការ​​​ជា​លក្ខណៈ​តូចតាច​ធម្មតា​ក្នុង​វិហារ​គ្រិស្ត​នៅ​ទីក្រុង​សេអ៊ូល​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ មករា បន្ទាប់​ពី​មាន​ទំនាក់ទំនង​​តាំង​ពី​ឆ្នាំ​២០១៣។

 

៩. តារា​សម្ដែង​ស្រី​កូរ៉េ Han Groo និង​មិត្ត​ប្រុស​មិនមែន​ជា​តារា

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥
​​
Han Groo ចូល​រោងការ​ជា​មួយ​មិត្ត​ប្រុស​កាល​ពី​ថ្ងៃ​ទី​ ៨ ខែ វិច្ឆិកា​ ក្រោយ​មើល​ឃើញ​គ្នា​អស់​រយៈពេល​១​ឆ្នាំ។ មង្គលការ​ពួក​គេ​ធ្វើ​នៅ​សណ្ឋាគារ H នៅ​ទីក្រុង​សេអ៊ូល។

 

១០. តារា​ចម្រៀង​ប្រុសPark Joon Hyung ​និង​​Kim Yoo Jin ​

 

តារា​អាស៊ី​ ១០​គូ​​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១៥
​​
Park Joon Hyung ​មេ​ក្រុម​ចម្រៀង g.o.d រៀបការ​ជាមួយ ​​Kim Yoo Jin អ្នក​បម្រើ​លើ​យន្តហោះ​​នៅ​ប្រលានយន្តហោះ​កូរ៉េ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ មិថុនា នៅ​សណ្ឋាគារ Imperial Palace ទីក្រុង​សេអ៊ូល៕

 

ចុចអាន៖តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ dramafever