Samsung ប្រកាស​​ Galaxy A9 កាមេរ៉ា​មុខ 8MP ស្វាគមន៍​ឆ្នាំ ២០១៦

Samsung ប្រកាស​​ Galaxy A9 កាមេរ៉ា​មុខ 8MP ស្វាគមន៍​ឆ្នាំ ២០១៦

Samsungបាន​ប្រកាស Smartphone ម៉ូដែល​ថ្មី​ស្វាគមន៍​ឆ្នាំ​ថ្មី​ឈ្មោះ Galaxy A9 អេក្រង់​ធំ​ ៦អ៊ីញ​​និង​មាន​ថាមពល​ថ្ម​ខ្លាំង​ដល់​ទៅ 4000mAh។

 

Samsung ប្រកាស​​ Galaxy A9 កាមេរ៉ា​មុខ 8MP ស្វាគមន៍​ឆ្នាំ ២០១៦
Galaxy A9 ​ទើប​តែ​ប្រកាស​នេះ​បំពាក់​ដោយ Display ប្រភេទ Super AMOLED ដែល​អាច​បង្ហាញ​រូបភាព​បាន​ច្បាស់។ អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​ម៉ូដែល A9 នេះ​គឺ​វា​បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ​ដល់​ទៅ 8MP ដែល​អាច​ថត​រូប Selfie បាន​ច្បាស់។

 

Samsung ប្រកាស​​ Galaxy A9 កាមេរ៉ា​មុខ 8MP ស្វាគមន៍​ឆ្នាំ ២០១៦

 

ខាង​ក្រោម​ជា​លក្ខណៈ​បច្ចេកទេស​ខ្លះ​របស់ Galaxy A9៖

-អេក្រង់៖ ៦អ៊ីញ និង Resolution កម្រិត 1080 x 1920 pixels
-បណ្ដោយ xទទឹងxកម្រាស់៖ 161.7 x 80.9 x 7.4ម.ម
-កាមេរ៉ា៖ ក្រោយ 13MP (មាន​បច្ចេកវិទ្យា​ទប់​លំនឹង OIS) និង​កាមេរ៉ា​មុខ 8MP
-មេម៉ូរី​និង​ RAM ៖ 32GB, RAM 3GB
-ប្រព័ន្ធ​ប្រតិបត្តិការ៖ Android v5.1.1 (Lollipop) អាច​ដំឡើង​ទៅ Android v6.0 (Marshmallow)
-ថ្ម៖ ប្រភេទ Li-Ion មាន​ថាមពល 4000 mAh
-មាន​​មុខងារ​ស្កេន​ម្រាម​ដៃ
-ពណ៌៖ ស ខ្មៅ និង​ពណ៌​មាស៕

 

អាន៖ទស្សនា​វីដេអូ​នៃ​​​ការ​កើន​ឡើង​​​សំណល់​​លំហ​​អាកាស​​ រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​នេះ

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត

ប្រភព៖ mashable