​រថយន្ត​អង្គរ​ល្បី ក៏​បង្កប់​អាថ៌កំបាំង​ពលដ្ឋ​មិន​ទាន់​​​បាន​ដឹង

​រថយន្ត​អង្គរ​ល្បី ក៏​បង្កប់​អាថ៌កំបាំង​ពលដ្ឋ​មិន​ទាន់​​​បាន​ដឹង

រថយន្ត​អង្គរ​ជា​​រថយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​​ដែល​ជា​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់​ស្ថាបនិក​លោក ញាន ផល្លឹក។ រថយន្ត​អង្គរ​មិន​ត្រឹម​ទទួល​ស្គាល់​ពី​ពលរដ្ឋ​ក្នុង​ស្រុក ​តែ​​ក៏​ទទួល​បាន​ការ​កោតសរសើរ​រហូត​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ធំៗ​នៅ​បរទេស​​បាន​មក​យក​ព័ត៌មាន​និង​​ចុះ​ផ្សាយ​ជា​ហូរហែ។

 

​រថយន្ត​អង្គរ​ល្បី ក៏​បង្កប់​អាថ៌កំបាំង​ពលដ្ឋ​មិន​ទាន់​​​បាន​ដឹង

 

តើ​ប្រិយមិត្ត​ដឹង​អី​ខ្លះ​ពី​រថយន្ត​អង្គរ​និង​អាថ៌កំបាំង​ពីក្រោយ​ក្នុង​ការ​ផលិត​រថយន្ត​ជា​មោទនភាព​របស់​ខ្មែរ​នេះ?

 

@ មូលហេតុ​បង្កើត​រថយន្ត​អង្គរ​ដំបូង​របស់​លោក ញាណ ផល្លឹក​ដោយ​សារ​​មាន​ការ​ជំរុញ​ពី​កូន​ស្រី​ច្បង​របស់​លោក​គឺ​កញ្ញា​ញាន លក្ខិណា ទើប​ធ្វើ​ឲ្យ​លោក​លេច​គំនិត​ក្នុង​ការ​បង្កើត​រថយន្ត​អង្គរ​នេះ​ឡើង។

 

@ រថយន្ត​អង្គរ​ទោះ​បី​ជា​ស្នាដៃ​រចនា​ឡើង​ដោយ​លោក​ញាន ផល្លឹក ប៉ុន្តែ​រាល់​គំនិត​ការ​ឌីហ្សាញ​នានា​ជា​គំនិត​កូន​ស្រី​លោក​គឺ​កញ្ញា​ ញាន លក្ខិណា។

 

@ រថយន្ត​អង្គរ​ជា​រថយន្ត​ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់​មិន​បាន​ប្រើ​គ្រឿងចក្រ​ជំនួយ​នោះ​ទេ។

 

@ គិត​ពី​មក​ទល់​ពេល​នេះ រថយន្ត​អង្គរ​ចេញ​បាន ៥ ជំនាន់​មាន រថយន្ត​អង្គរ ២០០៣, រថយន្ត​អង្គរ ២០០៤ , រថយន្ត​អង្គរ ២០១០, រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤។

 

@ បណ្ដាញ​សារព័ត៌មាន​ល្បីៗ​លើ​ពិភពលោក​ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​រថយន្ត​អង្គរ​មាន​ដូចជា NHK របស់​ជប៉ុន, CNN របស់​អាមេរិក ក៏​ដូចជា​បណ្ដាញ​សារព័ត៌មាន AP, REUTERS និង​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​ទៀត។

 

@ ឆ្នាំ ២០១០ រថយន្ត​អង្គរ​ត្រូវ​បាន​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ចុះ​បញ្ជី​គំនូរ​ឧស្សាហកម្ម​ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា។

 

@ រថយន្ត​អង្គរ​ធ្លាប់​ត្រូវ​បាន​គេ​យក​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពី​ទេសចរ​កម្ពុជា​នៅ​លើ​ទូរទស្សន៍ CNN។

 

ចុច​អាន៖ ញាន ផល្លឹក​ឈាន​ទៅ​បង្កើត​រថយន្ត​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ អនាគត​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា