កែវ សុខ​សិលា ​ស្រមៃ​​ចង់​​លេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​ទៅ​ថ្ងៃ​អនាគត

កែវ សុខ​សិលា ​ស្រមៃ​​ចង់​​លេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​ទៅ​ថ្ងៃ​អនាគត

អ្នក​ចាំ​ទី​វ័យ​ក្មេង កែវ សុខ​សិលា​ របស់​ក្រុម​ភ្នំពេញ​ក្រោន ​មាន​ក្ដី​ស្រមៃ​តាំង​ពី​តូច​មក​ថា​ទៅ​ថ្ងៃ​អនាគត រូប​គេ​នឹង​អាច​បាន​ចូល​លេង​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ។

 

កែវ សុខ​សិលា ​ស្រមៃ​​ចង់​​លេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​ទៅ​ថ្ងៃ​អនាគត

 អ្នក​ចាំ​ទី​វ័យ​ក្មេង កែវ សុខ​សិលា

 

សុខ​សិលា ​ដែល​ជា​កីឡាករ​ហ្វឹកហាត់​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន​តាំង​ពី​តូច​មក​នេះ បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​ស្រលាញ់​បាល់ទាត់​តាំង​ពី​តូច… ​ហើយ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ​ពិត​ជា​ចង់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​ណាស់។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ជួយ​ជាតិ​ទាំង​អស់​គ្នា ប្រសិន​បើ​យើង​មាន​ឱកាស ដើម្បី​កីឡា​របស់​យើង​មាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ”។

 

កីឡាករ​ដែល​ទើប​ឈ្នះ​ពាន​រង្វាន់​អ្នក​ចាំ​ទី​ល្អ​ប្រចាំ​ឆ្នាំ​ក្នុង​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា ​បាន​បន្ថែម​ទៀត​ថា ​រូប​គេ​កំពុង​​​ព្យាយាម​ហ្វឹកហាត់​រាល់​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​រដូវ​កាល​ថ្មី ​ក៏​ដូច​ជា​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត ជាមួយ​ក្លិប​អាជីព​ភ្នំពេញ​ក្រោន។

 

កែវ សុខ​សិលា ​ស្រមៃ​​ចង់​​លេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​ទៅ​ថ្ងៃ​អនាគត

 

អ្នក​ចាំ​ទី​វ័យ​១៩​ឆ្នាំ​ខាង​លើ ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ពី​សមត្ថភាព​យ៉ាង​ល្អ​ដែល​ទាក់​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន ​បន្ទាប់​ពី​បាន​ជួយ​សង្គ្រោះ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ណាហ្គាវើល៕

 

អត្ថបទ៖ មុន្នី រម្យ