អគារសិក្សា​អំណោយ​របស់​ជប៉ុន នៅ​វិទ្យាល័យ​អរុណ​វ​ត្តី នឹង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំ​

ភ្នំពេញ: ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំ សម្រាប់​សិស្សានុសិស្ស​ទាំងអស់​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន បានផ្តល់​អាគារ​សិក្សា ១​ខ្នង ៧​បន្ទប់​រួម​នឹង​បំពាក់​គ្រឿងសង្ហារិម នឹង​អាចជួយ​ឲ្យ​សិស្សានុសិស្ស​អាច​សិក្សា​នៅក្នុង​ថ្នាក់រៀន មាន​ចំនួន​សិស្ស​សមស្រប ទៅតាម​និយាម​គរុកោសល្យ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​វិទ្យាល័យ ហ៊ុនសែន​ប៊ុនរ៉ានី​អរុណ​វ​ត្តី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​បើក​ពិធី​សម្ពោធ​អាគារ​សិក្សា ១​ខ្នង ៧​បន្ទប់ ដែលជា​អំណោយ រដ្ឋាភិបាល​ជប៉ុន ក្រោម​អធិបតីភាព លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណ​សរុប ៥០០​នាក់ ។​

​លោក​គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសាសន៍ថា ការធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំ​សម្រាប់​សិស្សានុសិស្ស​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។ លោក​ទូត បាន​បញ្ជាក់ថា "​ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​គោរព​យ៉ាង​ស្មោះសរ​ចំពោះ​ការប្តេជ្ញាចិត្ត​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​កែលម្អ​វិស័យ​អប់រំ​។ ដោយ​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​វិស័យ​អប់រំ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​បន្ត​គាំទ្រ​កម្ពុជា តាមរយៈ​ការសាងសង់​អគារសិក្សា និង​បណ្តុះបណ្តាល​គ្រូបង្រៀន​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មកម្ល៉េះ​"​។​

​លោក​ឯកអគ្គរាជទូត បាន​ថ្លែងបន្តថា ទាក់ទង​ទៅនឹង​ការអប់រំ​នៅ​កម្រិត​អនុវិទ្យាល័យ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​សម្រាប់​គ​ម្រោ​ង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​ទី​១៩​។ នៅពេល​ឆាប់ៗ​ខាងមុខនេះ រដ្ឋាភិបាល​នឹង​ផ្តួចផ្តើម​គម្រោង​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា "​គម្រោង​ពង្រីក​សាលា​អនុវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ " ដែល​អនុវត្ត​ដោយ​ចៃ​កា ។ ហើយ​ពិធី​បញ្ចុះបឋមសិលា​នឹង​ប្រព្រឹត្តទៅ​នៅ ខែមករា​ឆ្នាំក្រោយ​ដោយ​គម្រោង​នេះ​រួមមាន​ការប្រគល់​អគារ​អនុវិទ្យាល័យ​ចំនួន​៨​ស្មើនឹង​១៦៥​បន្ទប់​ជូន​រាជធានី​។​

​លោក​គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​មានប្រសាសន៍​បន្តថា ខ្ញុំ​បានដឹងថា សិស្សានុសិស្ស​នៃ​អនុវិទ្យាល័យ​អា​រុណ​វ​ត្តី ត្រូវ​សិក្សា​ក្នុង​ថ្នាក់រៀន​ដែលមាន​សិស្ស​រួម​ថ្នាក់​ចំនួន​លើសពី​៥០​នាក់ ដោយសារ​កង្វះ​បន្ទប់រៀន​។ ការសាងសង់​អគារសិក្សា​ថ្មី​ដែលមាន​៧​បន្ទប់​និង​បំពាក់​សង្ហារិម​គ្រប់គ្រាន់​នេះ នឹង​ជួយ​ឲ្យ​សិស្សានុសិស្ស​អាច​សិក្សា​នៅក្នុង​ថ្នាក់រៀន​មាន​ចំនួន​សិស្ស​សមស្រប​ទៅតាម​និយាម​គរុកោសល្យ​។ ជាងនេះទៅទៀត គ​ម្រោ​ងេះ​នឹង​ជួយ​ឲ្យ​មានការ​សិក្សា​ពេញ​ម៉ោង​ក្នុង​១​ថ្ងៃ ហើយ​អាច​ឲ្យ​សិស្សានុសិស្ស​អនុវត្ត​ម៉ោង​សិក្សា​ពី​៣២​ទៅ​៣៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​"​។​

​ក្នុងឱកាស​នោះដែរ លោកប៉ា​សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការជួយ​ដល់​កម្ពុជា លើ​វិស័យ​អប់រំ ជាពិសេស​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង និង​គ្រឿងសង្ហារិម​ថ្មី​ដែល​បំពាក់​ជូន​ដល់​អនុ​វិទ្យា​អា​រុណ​វ​ត្តី​នាពេលនេះ​និង​ថែរក្សា​យ៉ាង​ល្អ​និង​គង់វង្ស​។ លោក​អភិបាល​បាន​បន្តថា អគារ​នេះ​នឹង​ក្លាយជា​និមិត្តរូប​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​និង​ជប៉ុន​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​បន្ទ​ទៅមុខទៀត​។​

អគារសិក្សា​អំណោយ​របស់​ជប៉ុន នៅ​វិទ្យាល័យ​អរុណ​វ​ត្តី នឹង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំ​

អគារសិក្សា​អំណោយ​របស់​ជប៉ុន នៅ​វិទ្យាល័យ​អរុណ​វ​ត្តី នឹង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំ​

អគារសិក្សា​អំណោយ​របស់​ជប៉ុន នៅ​វិទ្យាល័យ​អរុណ​វ​ត្តី នឹង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំ​

អគារសិក្សា​អំណោយ​របស់​ជប៉ុន នៅ​វិទ្យាល័យ​អរុណ​វ​ត្តី នឹង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំ​