ស្តាប់ និង​ស្វែងយល់​ពី​ប្រវត្តិ​ដើមកំណើត​របស់​ពិធីបុណ្យ​ណូអែល (Christmas) ឬ​កំណើត​ព្រះ​គ្រី​ស្ត​យេស៊ូ (Jesus)!

ពិធីបុណ្យ​ណូអែល ត្រូវបាន​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២៥ ខែធ្នូ​ដោយ​ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​យើង​ផងដែរ ហើយ​សព្វថ្ងៃនេះ​ឃើញថា​នៅតាម​ហាង​លក់ទំនិញ សាលារៀន ក្រុមហ៊ុន វិទ្យាស្ថាន ភោជនីយដ្ឋាន គេហដ្ឋាន និង​ទីកន្លែង​ផ្សេងៗ ជាច្រើន​បាន​តុបតែង​នូវ​គ្រឿង​លម្អ​យ៉ាង​គគ្រឹក​គ​គ្រែង ហើយ​ខ្លះ​បាន​ទិញ​ដើមឈើ ក៏ដូចជា​កណ្ដឹង​បន្តោង​មូល​ជ្រុង និង​ផ្កាយ​ជាដើម មក​តាំង​លម្អ ដើម្បី​អបអរ​ពិធីបុណ្យ​ណូអែល​ខាងមុខ ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត និង​រីករាយ​មែនទែន​។ យ៉ាងណាមិញ បើទោះបី​ជាមាន​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​នេះ​ច្រើន​ក៏ពិតមែន តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ដែល​ស្គាល់​ច្បាស់​អំពី​វា​? ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​ស្គាល់​អំពី​ប្រវត្តិសាស្ត្រ​របស់​ពិធីបុណ្យ​នេះ​? គេហទំព័រ កំណើត​ថ្មី ជឿជាក់ថា​មាន​ប្រជាជន​កម្ពុជា​ភាគច្រើន​ពុំបាន​ដឹង​អំពី​ពិធីបុណ្យ​ណូអែល​ឡើយ ដូច្នេះ​ឆ្លៀត​ក្នុងឱកាស​នេះ​យើង​នឹងធ្វើ​ការបកស្រាយ​នូវ​ចំណុច​សំខាន់ៗ មួយចំនួន​ជុំវិញ​ប្រវត្តិសាស្ត្រ និង​ដើមកំណើត​របស់​ពិធីបុណ្យ​ណូអែល ឲ្យ​ប្រិយមិត្ត​ទាំងអស់គ្នា​បានដឹង​កាន់តែច្បាស់​។​

​និយាយ​អំពី​ដើមកំណើត និង​ប្រវត្តិសាស្ត្រ​របស់​ពិធីបុណ្យ​ណូអែល គឺជា​សាច់រឿង​ដ៏​វែងឆ្ងាយ​មួយ​ដែល​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ បរិសុទ្ធ (Bible) ថែមទាំង​ពាក់ព័ន្ធ​ទៅនឹង​ការ​វិវឌ្ឍន៍​ច្រើន​ដំណាក់កាល​ខ្លាំងណាស់ ទម្រាំ​បង្កើតបានជា​ពិធីបុណ្យ​ដែលមាន​ប្រជាប្រិយភាព​មួយ​នេះ​។ ដូច្នេះ​យើង​សូម​លើក​យកតែ​ចំណុច​ពិសេស និង​សំខាន់ៗ​មក​បកស្រាយ​តែប៉ុណ្ណោះ​។

​បុណ្យ​ណូអែល (​នៅ​ភាសា​អង់គ្លេស បុណ្យ គ្រិស្ត​ម៉ាស​) ជា​បុណ្យ ទិវា​ប្រសូតិ របស់​ព្រះ​យេស៊ូ​គ្រិស​។ គ្រឹ​ស្ត​សាសនិក ជន​នៅ​ទូទាំង​ពិភពលោក​តែងតែ ប្រារព្ធ​ពិធីបុណ្យ​នេះ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ២៥ ខែធ្នូ ដែលជា​ខួបកំណើត​របស់ ព្រះ​យ៉េ​ស៊ូ​គ្រឹ​ស្ត​។ នៅ​ទីក្រុង​ប៊ែ​ត​ឡេ​ហ៊ែ​ម (​ប៉ា​ឡេ​ស្ទី​ន​) ដែលជា​ទីកន្លែង​បង្កើត​គម្ពី​គ្រឹ​ស្ត​សាសនា នៃ​កំណើត​ព្រះ យ៉េ​ស៊ូ​គ្រិស្ត​។ នៅ​ស្រុក​បារាំង គេ​ហៅថា “​ណូអែល​” ដា​ណឺ​ម៉ាក ថា “​ជូ​ល​” អ៊ីតាលី ថា “​ណា​តា​លេ​” អេ​ស្ប៉ា​ញ ថា “​ណាវី​ដា​ដ​” រុស្ស៊ី​ថា “Roschdevtvo Kristovo” ។​ល​។ ដែលមាន​ន័យ ប្រហាក់ប្រហែលគ្នា​ថា ថៃ្ង​កំណើត យេស៊ូគ្រិស្ត​។

​បុណ្យ​ណូអែល អាច​ហៅ​មួយ​ផ្សេង​ទៀតថា Christmas ដែល​ឈ្មោះ​នោះ គឺ​តំណាង​ទៅដល់​ព្រះ​មួយអង្គ​ឈ្មោះថា យេស៊ូគ្រិស្ដ ដែលមាន​ប្រជាជន​ភាគច្រើន​នៅលើ​ភពផែនដី​គោរព ហើយ​ការ​បង្កើតបានជា​ពិធីបុណ្យ​នេះ​ទុក​ដើម្បី​សម្គាល់ អំពី​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូគ្រិស្ដ​។ យ៉ាងណាមិញ​តាម​ការពិតទៅ​ថ្ងៃ ខែ ឆ្នាំ កំណើត​របស់​ព្រះ​យេស៊ូគ្រិស្ដ​ពិតប្រាកដ គឺ​ពុំមាន​នរណាម្នាក់​ដឹង​ច្បាស់​ឡើយ ហើយក៏​គ្មាន​កត់​ត្រាទុក​នៅក្នុង​ព្រះគម្ពី​ផងដែរ ដូច្នេះ​រាល់​អ្នក​កាន់សាសនា​គ្រិស្ដ​ទាំងអស់​កាលពី​ជំនាន់​ដើម​បាន​មូលមតិ​គ្នា សម្រេច​ប្រារព្ធ​ពិធី​រំលឹក​ខួប​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូ​នៅ​ថ្ងៃទី ២៥​ខែធ្នូ តែម្ដង ព្រោះ​វា​ស្ថិតនៅក្នុង​រដូវរងា​ដែល​ប្រជាជន​ជំនាន់​ដើម​មាន​ពេលទំនេរ​ពី​ការងារ​ធ្វើ​ចម្ការ​រកស៊ី​របស់​ពួកគេ ដោយ​វា​ជា​ពេលវេលា​សម្រាប់​ជួបជុំ​ក្រុមគ្រួសារ​នៅ​រដូវរងា​ធ្លាក់​ទឹកកក​។ តែ​មុននឹង​សម្រេច​ថ្ងៃទី ២៥​ធ្នូ​នេះ បាន​គឺមាន​រឿងហេតុ​ផ្សេងៗ ទៀត​បាន​កើតឡើង ព្រោះ​មានគំនិត​ពីរ​ផ្ទុយគ្នា រវាង​ក្រុម​ប្រកាន់​សាសនា​គ្រិស្ត​យេស៊ូ ដោយ​មួយ​បាន​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នេះ​នៅ​ថ្ងៃទី​៦ ខែមករា តែ​ភាគច្រើន​គឺ​ប្រារព្ធ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ត​រហូតមក​ដល់ពេល​បច្ចុប្បន្ន​។

ប្រវត្តិសាស្ត្រ​ជឿជាក់ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល “Christmas” លើកដំបូង​បំផុត​ក្នុង​ភពផែនដី​យើង​នេះ​បានធ្វើ​ឡើង​ដោយ​ក្រុម Epiphany វា​គឺជា​ពិធីបុណ្យ​ដំបូង​គេ​បំផុត​កាលពី​សម័យ​ដើម ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៦ ខែមករា ក៏ប៉ុន្តែ​ពុំមាន​ប្រភពព័ត៌មាន​ណា​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​អំពី​ឆ្នាំ​ដែល ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង​នោះទេ​។ វា​អាចមាន​ដែរ ក៏ប៉ុន្តែ​ដោយសារតែ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​ទៅហើយ​ឯកសារ​ខ្លះ​ត្រូវបាន​បាត់បង់​ដោយ​គ្រោះធម្មជាតិ ឬ​ពុកផុយ​អស់​ទៅហើយ ដូច្នេះ​យើង​ពុំ​អាច​ដឹងបាន​ច្បាស់​ថា​នៅ សតវត្សរ៍​ណា​ឲ្យ​ប្រាកដ​ឡើយ​។​

​សម្រាប់​ក្រុម​ដែល​សម្រេច​ជ្រើស​រើសយក​ថ្ងៃទី​២៥ ខែធ្នូ ធ្វើជា​ថ្ងៃ​រំលឹក​ខួប​ទៅដល់​ព្រះ​យេស៊ូគ្រិស្ដ​នោះ​ត្រូវបាន​គេ​ដឹង​តាម​ប្រភព​ប្រវត្តិសាស្ត្រ​ថា ពួក Hippolytus ហើយ​គំនិត​នោះ​ត្រូវបាន​សម្រេច​ឡើងជា​ផ្លូវការ​ដោយ​ព្រះវិហារ​កាន់សាសនា គ្រិស្ត​យេស៊ូ នៅក្នុង​អំឡុង​ឆ្នាំ​១៧០ ទៅ​២៣៦ ក្រោយ​គ្រិស្ដសករាជ ក៏ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ណាស់​បាន​ប្រារព្ធ​ពិធីបុណ្យ​ណូអែល នៅ​ថ្ងៃទី​២៥​ខែធ្នូ កាលពី​ជំនាន់​នោះ​។ រហូតមកដល់​ចន្លោះ​ឆ្នាំ​២៧៣ ទៅ​៣៣៦ ក្រោយ​គ្រិស្ដសករាជ ព្រះវិហារ​គ្រិស្តសាសនា របស់​ចក្រភព​រ៉ូ​ម៉ាំង បាន​កត់ត្រា​ថា ថ្ងៃទី​២៥ ខែធ្នូ ត្រូវបាន​ជ្រើសរើស​ជា​ពិធីបុណ្យ​ណូអែល​ធំជាងគេ ហើយ​បានទទួល​ស្គាល់​យ៉ាងពិត​ប្រាកដ​ពី​ប្រជាជន​នៅតាម​តំបន់ និង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​៥ និង​ទី​៦ តែម្ដង ដែល​ពេលនោះ​ហើយ​បុណ្យ​គ្រិស្ដ​ម៉ាស​បានចាប់កំណើត​ឡើង​យ៉ាងពិត​ប្រាកដ​រហូតមក​ដល់​សព្វថ្ងៃ​យើង​នេះ​។ ក៏ប៉ុន្តែ​ក៏​នៅមាន​អ្នក​កាន់សាសនា Armenian និង Epiphany នៅតែ​បន្ត​ប្រារព្ធ​ពិធីបុណ្យ Christmas នេះ​នៅ​ថ្ងៃទី​៦ ខែមករា ដដែល រហូតមកដល់​ពេលបច្ចុប្បន្ន តែ​ចំនួន​នោះ​មាន​តិចតួច​បំផុត​។

ប្រិយមិត្ត​ប្រហែលជា​ឆ្ងល់​ទៀតថា ចុះ​ហេតុអ្វី​បានជា​ពិធីបុណ្យ Christmas ត្រូវ បាន​គេ​សម្រេច​ជ្រើស​រើសយក​ពណ៌​ក្រហម​មក​តំណាង​? ហើយ​ហេតុអ្វី​ចាំបាច់​មាន​ដើមឈើ Christmas? ចំណែក​ការរៀប​ចំការ​ដូច​ក៏ដូចជា​ការរៀបចំ​តុបតែង​ផ្ទះ​កើត​មកពីណា​? ចម្លើយ​គឺ​វា​ជា​រឿង​ផ្សេងទៀត​ដាច់ដោយឡែក ព្រោះ​ពិធីបុណ្យ​ណូអែល​គឺជា​រឿង​ផ្សេង រីឯ​ការ​វិវឌ្ឍន៍​នៃ​ពី​ធី​បុណ្យ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ដូច្នេះ​ពណ៌​ក្រហម ដែល​យកមក​តំណាង​ឲ្យ​ពិធីបុណ្យ​នេះ​មាន​ប្រវត្តិ​របស់​វា​ផ្សេង​ចំណែក​ដើមឈើ Christmas ការរៀបចំ​ការដូរ ការតុបតែង​ផ្ទះសម្បែង​វិញ ក៏មាន​ប្រវត្តិ​របស់​វា​ផងដែរ មិនមែន​ចេះតែ​កើតឡើង​ដោយ​គ្មាន​មូលហេតុ​ឡើង​។​

​បើ​យើង​ធ្វើការ​បកស្រាយ​ឲ្យ​លម្អិត​អំពី​ដើមកំណើត​ប្រវត្តិសាស្ត្រ​របស់​បុណ្យ​គ្រិស្ដ​ម៉ាស​នេះ​ទាំងស្រុង បូករួម​នឹង​ការវិវឌ្ឍ​ន៍​ដូច​បាន​រៀបរាប់​ខាងលើនេះ គឺ​មិន​ក្រោម​៥០០​ទំព័រ​ឡើយ តែ​ពេលនេះ គ្រាន់តែ​ចោះ​យក​ចំណុច​ពិសេសៗ មក​ចែកជូន​ឲ្យ​ប្រជាជន​កម្ពុជា និង​ប្រិយមិត្ត​នៃ​គេហទំព័រ កំណើត​ថ្មី បាន​យល់ដឹង​ខ្លះៗ​ប៉ុណ្ណោះ ហើយ​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​នឹង​ទទួលបាន​ចំណេះដឹង​នេះហើយ​ចែករំលែក​បន្ត​៕

ស្តាប់ និង​ស្វែងយល់​ពី​ប្រវត្តិ​ដើមកំណើត​របស់​ពិធីបុណ្យ​ណូអែល (Christmas) ឬ​កំណើត​ព្រះ​គ្រី​ស្ត​យេស៊ូ (Jesus)! ស្តាប់ និង​ស្វែងយល់​ពី​ប្រវត្តិ​ដើមកំណើត​របស់​ពិធីបុណ្យ​ណូអែល (Christmas) ឬ​កំណើត​ព្រះ​គ្រី​ស្ត​យេស៊ូ (Jesus)! ស្តាប់ និង​ស្វែងយល់​ពី​ប្រវត្តិ​ដើមកំណើត​របស់​ពិធីបុណ្យ​ណូអែល (Christmas) ឬ​កំណើត​ព្រះ​គ្រី​ស្ត​យេស៊ូ (Jesus)!