អំបូរ​ត្រី​ឆ្លាម​ Ninja ពណ៌​ខ្មៅ ​រក​ឃើញ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

អំបូរ​ត្រី​ឆ្លាម​ Ninja ពណ៌​ខ្មៅ ​រក​ឃើញ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

អំបូរ​ត្រី​ឆ្លាម​ថ្មី​មាន​ពណ៌​ខ្មៅ​ត្រូវ​បាន​រក​ឃើញ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​និង​បាន​ដាក់​ឈ្មោះ​ថា Ninja Lanternshark ។

 

អំបូរ​ត្រី​ឆ្លាម​ Ninja ពណ៌​ខ្មៅ ​រក​ឃើញ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

 

ត្រី​ឆ្លាម Ninja នេះ​បាន​រក​ឃើញ​ក្នុង​ការ​ស្រាវជ្រាវ​តាំង​ពី​ឆ្នាំ ២០១០ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​រុករក​ត្រី​ឆ្លាម​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ត្រូវ​បាន​ដាក់​ឈ្មោះ Ninja Lanternshark គឺ​ដោយ​សារ​រូបរាង​ទាំង​មូល​របស់​វា​សុទ្ធ​តែ​ពណ៌​ខ្មៅ​ដូច Ninja។

 

បើ​តាម​អ្នក​ជំនាញ​ដែល​រក​ឃើញ Ninja ​Lanternshark ឱ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​រូបរាង​ពណ៌​ខ្មៅ​ វា​អាច​បន្លំ​​​ឬ​លាក់​​ខ្លួន​ពី​ចំណី​ឬ​សត្រូវ​បាន​យ៉ាង​ល្អ តែ​ខ្លួន​វា​ក៏​ភ្លឺ​បាន​ដែរ​នៅ​កន្លែង​ងងឹត។

 

ត្រី​ឆ្លាម Ninja មាន​ប្រវែង​កន្លះ​ម៉ែត្រ​និង​រស់​នៅ​ក្នុង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជម្រៅ១គីឡូម៉ែត្រ ហើយ​ក៏​ជា​ត្រី​ប្រភេទ Lanternshark ​ដំបូង​គេ​ដែល​បាន​រក​ឃើញ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​កើត ក្បែរ​អាមេរិក​កណ្ដាល៕

 

អាន៖ សាកសព​ត្រី​បាឡែន​ដ៏​ធំ២ក្បាលប៉ើង​ទើរ​លើ​ឆ្នេរ ​​មិន​ដឹង​មូលហេតុ​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ independent