​ចេក​មួយ​ថ្ងៃ​ពីរ​ផ្លែ​រយៈពេល​មួយ​ខែ ដឹងថា​មាន​ប្រយោជន៍​អ្វី​ដែរ​ទេ​?

​ចេក​មួយ​ថ្ងៃ​ពីរ​ផ្លែ​រយៈពេល​មួយ​ខែ ដឹងថា​មាន​ប្រយោជន៍​អ្វី​ដែរ​ទេ​?

​បច្ចុប្បន្ននេះ ដោយសារតែ​មនុស្ស​ភាគ​ច្រើន​មាន​ភាព​មមាញឹក​នឹង​ការងារ​ពេក ដូច្នេះ​ពួកគេ​កម្រ​នឹង​មាន​ពេលវេលា​សម្រាប់​រៀបចំ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ឡើយ​។ ផ្លែឈើ និង​បន្លែ​គឺជា​អាហារ​ដែល​មាន​ជម្រើស​ទទួលទាន​ទាប​បំផុត​។

​ជាក់ស្តែង ផ្លែ​ចេក​ដែល​ជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​សត្វ​ស្វា​នោះ មិន​ត្រឹមតែ​មាន​រស់ជាតិ​ឆ្ងាញ់​ទេ តែ​វា​ថែម​ទាំង​ពោរពេញ​ដោយ​ជីវជាតិ វីតាមីន និង​ជាតិ​រ៉ែ​យ៉ាងច្រើន​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​និយាយថា ការ​ញ៉ាំ​ផ្លែ​ចេក​ពីរ​ផ្លែ​រាល់ថ្ងៃ​រយៈពេល​មួយ​ខែ​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​អស្ចារ្យ​ដូចជា​៖

  • ​ផ្លែ​ចេក​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូម​ច្រើន តែ​សូ​ដ្យូ​មទាប​។ ប៉ូ​តា​ស្យូម​អាចសម្របសម្រួល​ដល់​សម្ពាធ​ឈាម និង​ថែរក្សា​សុខភាព​បេះដូង​ថែមទៀត​។ ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​ផ្លែ​ចេក​រាល់ថ្ងៃ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​៤០​ភាគរយ​ឯណោះ​។
  • ​ការ​ទល់លាមក​អាច​នឹង​ងាយស្រួល​ដោះស្រាយ​តាមរយៈ​ការ​ញ៉ាំ​ផ្លែ​ចេក ព្រោះ​តែ​វា​សម្បូរ​ជាតិ​សរសៃ​។
  • ​ផ្លែ​ចេក​គឺជា​ប្រភព​ថាមពល​ដ៏​អស្ចារ្យ​មួយ ហើយក៏​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មុន​ពេល​ហាត់ប្រាណ​ដែរ​។
  • ​ផ្លែ​ចេក​អាច​ព្យាបាល​អាការៈ​ក្រហាយដើមទ្រូង ព្រោះ​វា​ដើរតួនាទី​ជា​ថ្នាំបន្សាប​អាស៊ីត​។
  • ​ផ្លែ​ចេក​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ​សំខាន់​ដូចជា​ជាតិ​ដែក ដែល​អាច​គ្រប់គ្រង​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម និង​អេ​ម៉ូគ្លូ​ប៊ីន ព្រមទាំង​អាច​ជួយ​ដល់​អ្នកជំងឺ​កង្វះ​គ្រាប់​ឈាម​បាន​ទៀត  ផង​។
  • ​ផ្លែ​ចេក​គឺជា​ឱសថ​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ទប់ស្កាត់​ការ​ក្អក និង​ឈឺបំពង់ក​បាន​
  • ​ផ្លែ​ចេក​មាន​សារធាតុ Tryptophan ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​រាងកាយ​។ វា​នឹង​បំ​លែង​ទៅ​ជា​សារធាតុ Serotonin ដែល​ជា​អ័រម៉ូន​ធ្វើឱ្យ​សប្បាយចិត្ត​។ ដូច្នេះ​ផ្លែ​ចេក​អាច​ប្រើ​ជា​អាហារ​ប្រឆាំងនឹង​ការបាក់​ទឹក​ចិត្តបាន​។
  • ​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា សិស្ស​ដែល​ញ៉ាំ​ផ្លែ​ចេក​ជា​អាហារ​ពេលព្រឹក អាហារសម្រន់ និង​ក្រោយ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​រួច​គឺ​មាន​ការ​ផ្ចង់អារម្មណ៍​ខ្ពស់​ជាង​ធម្មតា​។ ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ផ្លែ​ចេកអាច​ភ្ញោ​ច​ខួរក្បាល និង​ជំនួយ​ដល់​ការចងចាំ​ទៀតផង​។
  • ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​ខ្លួន​កំពុងតែ​ញ៉ាំ ប៉ុន្តែ​ផ្លែ​ចេក​គឺ​ជា​ជម្រើស​ដ៏  អស្ចារ្យ​សម្រាប់​ពួកគេ​ហើយ ព្រោះ​វា​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​ករណី​ចាញ់​កូន៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។