តើ​សន្ទះ​ព្រហ្មចារី​ជា​អ្វី?

ស្ដាប់​ទៅ​ហាក់​កំប្លែង មែនទេ? សន្ទះ​ព្រហ្មចារី​គឺ​ស្ដើង​ណាស់ ជា​ក្រដាស​ធម្មជាតិ​ដ៏​ស្ដើង​បំផុត ដែល​ស្ថិត​នៅ​ក្នុង​ចន្លោះ​នៃ​ការ​បើក​របស់​ទ្វាមាស។

តើ​សន្ទះ​ព្រហ្មចារី​ជា​អ្វី?

 

សន្ទះ​ព្រហ្មចារី​គឺ​អាច​ដាច់​រហែក​នៅ​ពេល​មនុស្ស​ស្រី​រួម​ភេទ​ជា​លើក​ដំបូង ដែល​ធ្វើ​ឲ្យ​មាន​ឈឺចាប់ ឬចេញ​ឈាម​បន្តិច។ ដូច​អ្នក​ធ្លាប់​បាន​ឮ​កន្លង​មក​ហើយ​ថា សន្ទះ​ព្រហ្មចារី​នេះ​មិន​អាច​កើត​ឡើង​វិញ​នោះ​ឡើង​ប្រសិន​បើ​វា​ត្រូវ​បាន​រហែក​ទៅ​ហើយ​នោះ។

មនុស្ស​មួយ​ចំនួន និង​វប្បធម៌​មួយ​ចំនួន​មាន​ជំនឿ​ថា​នារី​ដែល​រហែក​នូវ​សន្ទះ​ព្រហ្មចារី គឺ​មិន​មាន​នៅ​សល់​ព្រហ្មចារី​ទៀត​ទេ។ ប៉ុន្តែ​អ្នក​ត្រូវ​ចងចាំ​ថា សន្ទះព្រហ្មចារី និងព្រហ្មចារី​ភាព (នៅក្រមុំ​ព្រហ្មចារី) គឺ​ខុស​គ្នា​ស្រឡះ។

តើ​សន្ទះ​ព្រហ្មចារី​អាច​ត្រូវ​បាន​ដាច់​រហែក​ដោយ​របៀបណា?

សន្ទះ​នេះ​ស្ដើង​បំផុត ដែល​ភាគច្រើន​នៃ​នារី​គឺ​ពុំ​អាច​រក្សា​វា​បាន ១០០% នោះ​ឡើយ ព្រោះ​វា​ងាយ​នឹង​ដាច់​រហែក​ណាស់។ ការ​ដាច់​រហែក​សន្ទះ​នេះ​គឺ​អាច​ដោយសារ ការ​ស៊ក​បញ្ចូល​លិង្គ​ចូល​ក្នុង​ទ្វាមាស ការស៊កដៃ ការជិះ (ជិះសេស ឬ​ជិះកង់) ការ​រត់ ឬការ​ហាត់​កីឡា​ផ្សេងៗ។ ហើយ​មាន​នារី​មួយ​ចំនួន​តូច​ចាប់​កំណើត​មក​ជា​មួយ​សន្ទះ​ដ៏​ស្ដើង​បំផុត ហាក់​ដូច​ជា​មិន​មាន​វា​ផង​នោះ។

បញ្ជាក់៖ សន្ទះ​ព្រហ្មចារី និង​ព្រហ្មចារី (ភាព​បរិសុទ្ធ) គឺ​ខុស​គ្នា។ សូម​កុំ​មាន​ភណ្ឌច្រឡំ។

ដោយ៖ មង្គលការ

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!