លោក​កឹម​សុខា បង្ហោះ​ផ្សាយ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​ការងារ​របស់ខ្លួន ក្នុងនាម​ជា​សកម្មជន​សិទ្ធិមនុស្ស

ភ្នំពេញ: ​លោក​កឹម​សុខា ប្រធាន​ទី​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​ផ្សាយ​សៀវភៅ​និយាយ​ពី​ប្រវត្តិ​ការងារ​របស់ខ្លួន ក្នុងនាម​ជា​សកម្មជន​សិទ្ធិមនុស្ស​។ ការ​បង្ហោះ​ផ្សាយ​សៀវភៅ​នោះ ដើម្បី​ជាការ​រំលឹក​ខួប ១០ ឆ្នាំ (៣១​ធ្នូ ២០០៥-៣១​ធ្នូ​២០១៥) នៃ​ការចាប់ខ្លួន​លោក កឹម សុខា​។​

​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ លោក​កឹម​សុខា បានសរសេរថា "​សៀវភៅ “​កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព​” ត្រូវបាន​រៀបចំ​ចងក្រង​ឡើង​ដោយ​សហការី​ជិតស្និត​របស់លោក កឹម សុខា ដើម្បី​កត់ត្រា​សកម្មភាព​ការងារ​បូជនីយកិច្ច​របស់លោក កឹម សុខា ក្នុង​ដំណើរការ​ស្វែងរក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ជូន​ប្រជាពលរដ្ឋ​ខ្មែរ ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។ សៀវភៅ​នេះ បានរៀបចំ​បោះពុម្ពផ្សាយ នៅ​ខែមីនា ឆ្នាំ​២០០៦"​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​សរសេរថា "​លោក កឹម សុខា គឺជា​អ្នក​ពុះពារ​តស៊ូ​ដើម្បី សេរីភាព យុត្ដិធម៌ និង​ការរីកចំរើន​របស់​ស​ង្គ​ម​ដោយ​សន្ដិវិធី ដោយ​គ្មាន​ការតក់ស្លុត​។ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង​១៣ និង​៣០​នាទី លោក កឹម សុខា ត្រូវបាន​អាជ្ញាធរ​រាជរដ្ឋាភិបាល​ចាប់​យកទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ពីបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​។ លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥"​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល សរសេរថា ការ​បង្ហោះ​ផ្សាយ​សៀវភៅ​នេះ ចែកចេញជា ៣​ភាគ​៖
-​ភាគ​ទី​១. ចាប់ពី ក្របសៀវភៅ មាតិកា រហូតដល់​ព្រឹ​ត្ដិ​ការណ៍​ព័ទ្ធចាប់​ខ្លួន​លោក កឹម សុខា (៣១-១២-០៥) (៤៧​ទំព័រ​)
-​ភាគ​ទី​២. ចាប់ពី ព្រឹ​ត្ដិ​ការណ៍​ព័ទ្ធ​ចាប់ខ្លួន​លោក កឹម សុខា (៣១-១២-០៥) រហូតដល់ ការចុះ​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គុក​ព្រៃ​ស (៥៧​ទំព័រ​)
-​ភាគ​ទី​៣. ចាប់ពី ការចុះ​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គុក​ព្រៃ​ស រហូតដល់ ចប់ (៤៧​ទំព័រ​)៕​