៤ ករណី​ត្រូវធ្វើ​នៅពេល​ព្រឹក និង ៤ ករណី​មិន​ត្រូវធ្វើ​នៅពេល​យប់​

 

* ៤ ករណី​ត្រូវធ្វើ​ពេលព្រឹក
១.​ត្រូវ​ងូតទឹក
​ការ​ងូតទឹក​ពេលព្រឹក​ព្រលឹម គឺជា​ទម្លាប់​មួយ​ដ៏​ល្អ ព្រោះ​វា​អាចជួយ​ជំរុញ​ដល់​ចលនា​ឈាម​រត់​ឲ្យ​កាន់តែ ខ្លាំងក្លា​ព្រមទាំង​អាច​ជម្រះ​កាយ និង ក្លិន​ខ្លួន​នាំមក​នូវ​អារម្មណ៍​ស្រស់ស្រាយ ។​

៤ ករណី​ត្រូវធ្វើ​នៅពេល​ព្រឹក និង ៤ ករណី​មិន​ត្រូវធ្វើ​នៅពេល​យប់​

២.​ត្រូវ​ផឹកទឹក​
​ការ​ផឹកទឹក​ត្រជាក់​មួយ​កែវ​បន្ទាប់ពី​ក្រោកពីដំណេក​នាពេល​ព្រឹក​ព្រលឹម គឺជា​ទម្លាប់​មួយ​ដ៏​ល្អ ព្រោះ​ពេលគេង​ពេញ​មួយ​រាត្រី​ដែល​គ្មាន​ទឹក​មួយ​ដំណក់​ចូលក្នុង​ពោះ​នោះ រាងកាយ​ងាយ​នឹង​ខ្សោះ​ជាតិ​ទឹក ។ ដូច្នេះ​ការផឹក ទឹក​ត្រជាក់ (​មិនមែន​ទឹកកក​) មួយ​កែវ​មាន​ប្រយោជន៍​ក្នុង​លាង​ក្រពះ និង ពោះវៀន ។​

៣.​ត្រូវមាន​ទម្លាប់​បត់ជើងធំ​
​ការ​បត់ជើងធំ​ពេលព្រឹក​ព្រលឹម គឺជា​ទម្លាប់​មួយ​ដ៏​ល្អ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនទាន់មាន​ទម្លាប់​ទេនោះ​ក៏​មិន​​ត្រូវ​អន្ទះសា​ពេក​ដែរ ដោយ​ត្រូវ​ហ្វឹកហាត់​ពី​បញ្ហា​នេះ ហើយ​ត្រូវ​ទទួលទាន​ប្រភេទ​អាហារ​ណា​ដែល​សម្បូរ ជាតិ​កាក​សរសៃ​ឲ្យ​បាន​ច្រើន​ដូចជា​បន្លែ​ស្ពៃ និង ដំឡូង ។ ក្រៅពីនោះ​ពេល​ភ្ញាក់​ពី​ដំណេក​ព្រឹក​ព្រលឹម បើទោះជា​មិន​ឈឺពោះ​ចង់​បត់ជើង​ធំក្តី ក៏​ត្រូវតែ​ចូលទៅ​សម្ងំ​នៅ​បត់ជើងធំ​ក្នុង​បង្គន់​មួយសន្ទុះ​ដែរ ព្រោះ​យូរៗ ទៅ​អាច​ក្លាយជា​ទម្លាប់ ។​

៤ ករណី​ត្រូវធ្វើ​នៅពេល​ព្រឹក និង ៤ ករណី​មិន​ត្រូវធ្វើ​នៅពេល​យប់​

៤.​ពេល​ភ្ញាក់​ពី​ដំណេក​
​នៅ​ព្រឹក​ព្រលឹម​ពេល​ភ្ញាក់​ពី​ដំណេក​មិនត្រូវ​ងើប​ក្រោក​ឡើង​ភ្លាមៗ​ទេ វា​អាចធ្វើឱ្យ​ចរន្តឈាមរ​ត់បុ​កមក​​ផ្នែក​ខាងលើ​ដែល​បង្ក​ឲ្យ​សម្ពាធ​ឈាមមាន​ការប្រែប្រួល​ភ្លាមៗ និង បណ្តាល​ឲ្យ​មាន​អាការ​ឈឺក្បាល​វិលមុខ ។ ដូច្នេះ​វិធី​ដ៏​ល្អ ត្រូវ​បើកភ្នែក​សិន​ដោយ​មិនត្រូវ​ងើប​ក្រោក​ឡើង​ភ្លាម​ឡើយ និង គេង​លើ​គ្រែ​ធ្វើ​ចលនា​អវៈយវៈ និង ក្បាល ។ ៥ នាទី​ក្រោយមក​ទើប​ងើប​ក្រោក​ឡើង ។ ម្យ៉ាងទៀត​ប្រសិនបើ​អ្នកមាន​អាកា​រេ​ធ​ង​ធោ​ង​ងើប ក្រោក​មិនបាន​ទេនោះ គឺ​បិទ​ភ្នែក​វិញ​ដោយ​ធ្វើ​ចលនា​ដៃជើង​មួយសន្ទុះ​សិន ទាល់​តែមាន​អារម្មណ៍ល្អ​ទើប​ងើប​ពី គ្រែ ។

*៤ ករណី​មិន​ត្រូវធ្វើ​ពេលយប់​
១.​មិនត្រូវ​ផឹក​កាហ្វេ
​ការផឹក​កាហ្វេ​មុនពេល​ចូល​គេង គឺជា​ប្រការ​មិនល្អ​ឡើយ​ដោយ​ជាតិ​កាហ្វេ​អុីន អាច​ទៅ​រំញោច​ដល់​ប្រព័ន្ធ សរសៃប្រសាទ​បង្ក​ឲ្យ​មាន​អាកា​រគេង​មិន​លក់ ។ ចំពោះ «​តែ​»​ ឆុង​ក្រាស់​ក៏​មិន​ខុសគ្នា​នោះដែរ ។​

៤ ករណី​ត្រូវធ្វើ​នៅពេល​ព្រឹក និង ៤ ករណី​មិន​ត្រូវធ្វើ​នៅពេល​យប់​

២.​មិនត្រូវ​ទទួលទាន​ជាតិ​ហឺរ​
​មិនត្រូវ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដែលមាន​ជាតិ​ហឺរ ឬ​ជាតិ​ឆួល​ខ្លាំង​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ដំ​​ណេ​ក​ពេលយប់​ដែរ ដូចជា ម្ទេស ខ្ទឹមស និង ខ្ទឹមបារាំង ជាដើម​ដែល​វា​អាច​បង្ក​ឲ្យ​មាន​ធាតុ​ក្តៅ​នៅក្នុង​ក្រពះ និង ពិបាក​ក្នុង​ការរំលាយ​អាហារ និង ប៉ះពាល់​ដល់​ដំណេក ។​

៣.​មិនត្រូវ​ផឹក​គ្រឿង​ស្រវឹង​
​ការផឹក​គ្រឿង​ស្រវឹង​មុនពេល​ចូល​គេង គឺមាន​មនុស្ស​មួយចំនួនធំ​យល់ឃើញថា អាចជួយ​ឲ្យ​គេង​ឆាប់​លក់​​ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ជាតិ​សុរា​ពិតមែនតែ​អាចធ្វើ​ឲ្យ​ឆាប់​គេង​លក់ តែ​ការ​គេង​លក់​នៅតែមាន​អាកា​រេ​ធ​ង​ធោ​ង​ដដែល ហើយ​មិនបាន​គេង​លក់​ស្កប់ស្កល់​ឡើយ ។ ដូច្នេះ​អ្នក​ដែល​ផឹក​គ្រឿង​ស្រវឹង​ថ្វី​ដ្បិត តែ​គេង​បាន​ស្រួល​ក្តី តែ​ពេល​ភ្ញាក់ឡើង​នៅតែមាន​អាកា​រៈ​ធី​ង​ធោ​ង និង អស់កម្លាំង​ល្ហិតល្ហៃ​ដដែល ។

៤ ករណី​ត្រូវធ្វើ​នៅពេល​ព្រឹក និង ៤ ករណី​មិន​ត្រូវធ្វើ​នៅពេល​យប់​

៤.​មិនត្រូវ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឲ្យ​ហើមពោះ​
​មាន​អាហារ​ខ្លះ​ក្រោយពេល​ទទួលទាន​រួច​អាចមាន​អាការ​ហើមពោះ ដែលជា​ឧបសគ្គ​នៃ​ដំណេក​ដែលមានដូចជា ប្រភេទ​សណ្តែក បន្លែ​ស្ពៃស ខ្ទឹមបារាំង ពោត និង ចេក​ជាដើម ​៕ គ ឡេង​