Psy សម្ដែង​បទ “Up & Down” របស់ ​EXID ផ្អើល​អស់​ទស្សនិកជន

Psy សម្ដែង​បទ “Up & Down” របស់ ​EXID ផ្អើល​អស់​ទស្សនិកជន

តារា​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក Psy បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ម្ដង​ទៀត​នៅ​ពេល​យក​បទ​ចម្រៀង​របស់​តារា​ស្រី EXID ​មក​សម្ដែង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន។

 

Psy សម្ដែង​បទ “Up & Down” របស់ ​EXID ផ្អើល​អស់​ទស្សនិកជន

ការ​ប្រគំ​តន្ត្រី “All Night Stand” របស់​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង Psy ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ​មុន​នេះ​នៅ​កីឡដ្ឋាន Olymin Park Gymnastics ទីក្រុង​សេអ៊ូល។ នៅ​ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង​វ័យ ៣៧ ឆ្នាំ​មិន​ត្រឹម​តែ​សម្ដែង​បទ​ចម្រៀង​របស់​ខ្លួន​នោះ​ទេ តែ​ព្រម​ទាំង​បាន​បង្ហាញ​ពី​ការ​ធ្វើ​ត្រាប់​តាម​បទ​របស់​តារា​ចម្រៀង​ដទៃ​ទៀត​ផង។

 

Psy សម្ដែង​បទ “Up & Down” របស់ ​EXID ផ្អើល​អស់​ទស្សនិកជន

ជា​រៀង​រាល់​ឆ្នាំ Psy តែង​តែ​ជ្រើស​យក​បទ​របស់​តារា​ចម្រៀង​នារី​យក​មក​សម្ដែង​ដើម្បី​មក​បង្ហាញ​អ្នក​គាំទ្រ​ដែល​បាន​មក​​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​លោក។ កាល​ពី​ឆ្នាំ​មុន​ម្ចាស់​បទ “Daddy” បាន​សម្ដែង​បទ “Red” របស់ Hyuna រីឯ​ឆ្នាំ ២០១៣ វិញ​លោក​ប្រែ​ខ្លួន​ទៅ​ជា Sunmi សមាជិក​ក្រុម Wonder Girls ដើម្បី​សម្ដែង​បទ “24 Hours”។

 

Psy សម្ដែង​បទ “Up & Down” របស់ ​EXID ផ្អើល​អស់​ទស្សនិកជន

​សម្រាប់​ឆ្នាំ ២០១៥ តារា​ចម្រៀង​ជួរ​មុខ​នេះ បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ក្រុម​ចម្រៀង​នារី EXID ហើយ​សម្ដែង​បទ “Up & Down”។ ក្នុង​ឈុត​ខោ​ខ្លី​ខ្មៅ ជា​មួយ​អាវ​ដៃ​វែង​ពណ៌​លឿង គួប​ផ្សំ​ជាមួយ​ដើម​ទ្រូង​ក្លែងក្លាយ Psy បាន​សម្ដែង​ដូច​ម្ចាស់​បទ​ដើម​បេះ​បិទ៕ បើ​ទោះ​បី​ជា​​មាន​រាង​មិន​ស្ដើង​ដូច​សមាជិក EXID ក៏​ដោយ តែ​ជាមួយ​នឹង​ទេពកោសល្យ​របស់​ខ្លួន Psy បាន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ​បាន​ទទួល​យក​យប់​​មុន​ថ្ងៃ​បុណ្យ​ណូអែល​​មួយ​មិន​អាច​បំភ្លេច​បាន៕

ចុចអាន៖PSY ចេញ​វីដេអូ​ចម្រៀង​ថ្មី​ម្ដង​ពីរ​បទ​ រាំ​មិន​ចាញ់បទ​​ Gangnam Style ប៉ុន្មាន​ឡើយ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖koreaboo